ឧទ្ទិស
កិរិយាសព្ទ
អត្ថន័យ
-
1
កិរិយាសព្ទ
សំដៅទៅរក, សំដៅចំពោះ, ឆ្ពោះត្រង់, តម្រង់ទៅរក; បម្រុងត្រង់, បម្រុងចំពោះ, ធ្វើបម្រុងឬដើម្បី
ឧទាហរណ៍ ឧទ្ទិសសង្ឃគឺចំពោះសង្ឃ។ឧទ្ទិសផលបុណ្យចំពោះទៅមតកបុគ្គលគឺបញ្ចេញវាចាផ្សាយផលបុណ្យចំពោះទៅអ្នកដែលធ្វើមរណកាលទៅហើយ។ (ព.កា.) ពុទ្ធសាសនាឱ្យបុត្រធីតាឬញាតិសន្តានឧទ្ទិសភាគផលកុសលបុណ្យទានឆ្ពោះអ្នកចែកឋានបាត់បង់ទៅហើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)