ឥសូរ
អត្ថន័យ (3)
-
1
គុណនាម
ដែលជាធំ, ជាចម្បង, ជាកំពូលលើគេ, ជាម្ចាស់លើគេ
ឧទាហរណ៍ ពង្សពុទ្ធង្កូរឥសូរកំពូលលើអស់អ្នកផងគោរពមាតាកុំឱ្យមានហ្មងពុំដែលកន្លងទសពិធធម៌ថ្លៃ។
-
2
នាម
ព្រះសិវៈ; អ្នកធំ; អ្នកដែលជាចម្បងលើសអស់អ្នកផង, ម្ចាស់លើគេ, ម្ចាស់ផែនដី ( ក្សត្រិយ៍ទ្រង់រាជ្យ ); ចៅហ្វាយធំ។ព្រះឥសូរព្រះសិវៈ ( ព្រះឥសូរឬព្រះសិវៈនេះជាទេវតាឬជាព្រះស័ក្ដិសិទ្ធិវិសេសមួយអង្គរបស់ពួកព្រាហ្មណិក )
ឧទាហរណ៍ (ព.កា.) ថាឥសូរនារាយណ៍និងព្រះព្រហ្មអ្នកជឿនិយមថាស័ក្ដិសិទ្ធិឯព្រះសម្ពុទ្ធទ្រង់ពិនិត្យឃើញថាការណ៍ពិតផ្សេងទៅវិញ។ទ្រង់ឃើញអដ្ឋង្គិកមគ្គជាផ្លូវជៀងជាក់ត្រង់រលេញទើបលះចោលផ្លូវអមខាងចេញចំណេញបានត្រាស់ពោធិញ្ញាណ។
-
3
នាម
ខ្មែរសម័យបុរាណប្រើពាក្យឥសូរឬឦសូរនេះជាគោរមព្រះបរមនាមនៃក្សត្រិយ៍ទ្រង់រាជ្យក្នុងរជ្ជកាលខ្លះក៏មាន, ដូចជាក្សត្រិយេសូរ, បរមេសូរ ( តមកក្លាយជាបរមីសូរក៏មាន ) រាមេសូរ, នរេសូរ (< សំ . ក្សត្រិយ, បរម, រាម, នរ + ឦឝរ ) ជាដើម; ប្រើជាឋានន្តរមន្ត្រីក៏មាន, ដូចជាពិពិធឦសូរ, ឥសូរមេត្រី, ឥសូរសម្បត្តិជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)