រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ឥន្ទវជិរច្ឆន្ទ

នាម

អត្ថន័យ

  1. 1

    នាម

    ឆន្ទ​ឬ​កាព្យ​មាន​ដំណើរ​សូរ​សព្ទ​បទ​ដ៏​រុងរឿង​ប្រៀប​ប្រដូច​អាវុធ​ពេជ្រ​របស់​ព្រះ​ឥន្ទ​។​ជា​ឈ្មោះ​ឆន្ទ​ឬ​គា​ថា​មួយ​យ៉ាង​សម្រាប់​ប្រើ​បាន​ងាយ​ខាង​ភាសា​សំស្ក្រឹត​និង​បាលី​ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ក៏​បាន​ប៉ុន្តែ​ពិបាក​តែង​ណាស់, បួន​បាទ​គឺ​បួន​ឃ្លាកាព្យ​ជាមួយ​គាថា, ក្នុង​បាទ​មួយ​ៗ​មាន​១១​អក្សរ, ត្រង់​អក្សរ​ទី​១, ២, ៣​និង​ទី​៤, ៥, ៦​ជា​ត - គណៈ​គឺ​គណៈ​ដែល​មាន​អក្សរ​ទី​១​និង​ទី​២​ជា​គរុ​ទី​៣​ជា​លហុ ( គរុ​ដើម​គរុកណ្ដាល​លហុចុង ); ត្រង់​អក្សរ​ទី​៧, ៨, ៩​ជា​ជ - គណៈ​គឺ​គណៈ​ដែល​មាន​អក្សរ​ទី​១​និង​ទី​៣​ជា​លហុ​ទី​២​ជា​គរុ ( លហុ​ដើម​គរុកណ្ដាល​លហុចុង ); ត្រង់​អក្សរ​ទី​១០​និង​ទី​១១​ជា​គរុ; ទាំង​បួន​បាទ​មាន​កំណត់​ដូច​គ្នា ( ពាក្យ​ប្រាប់​មេ​ឥន្ទវ​ជិរច្ឆន្ទ​នេះ​ថា​ឥន្ទា​ទិកា​តា​វជិរា​ជគា​គោ )។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម