ឥទ្ធិបាទ
អត្ថន័យ
-
1
នាម
( ព . ពុ .) គុណធម៌ប្រៀបដូចជាជើងឬដូចជាជំហាននៃសេចក្ដីសម្រេច, នៃសេចក្ដីចម្រើន; មាន៤យ៉ាង១ឆន្ទៈបំណង; ២វីរិយៈព្យាយាម; ៣ចិត្តៈគំនិត ( ចេះតែរស់រវើក ); ៤វីមំសាការពិចារណា, ល្បងមើល, ពិសោធមើល; ប្រឡង។ឥទ្ធិបាទទាំង៤នេះជាធម៌សំខាន់បំផុតរបស់សត្វលោក ( ទាំងផ្លូវលោកទាំងផ្លូវធម៌ )
ឧទាហរណ៍ (ព.កា.) ថាយើងគួរសង្វាតបំពេញឥទ្ធិបាទឱ្យបានគ្រប់គ្រាន់គង់នឹងសម្រេចប្រយោជន៍ឃើញទាន់- ភ្នែកនាបច្ចុប្បន្នពុំដែលឃ្វាងឡើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)