ឥត្ថី
នាម
អត្ថន័យ
-
1
នាម
ស្ត្រី, ស្រី។សម្រាប់ប្រើក្នុងកាព្យកាលបើកវីត្រូវការប្រើ, ដូចជា
ឧទាហរណ៍ ឥត្ថីបុរសជាតិខ្មែរទាំងអស់ធ្វើការជួយរដ្ឋស្ទុះស្ទារទែងខ្នះខ្នែងតាមបទធ្វើការប្រាកដជាធ្វើមែនៗ។ស្ម័គ្រចិត្តខ្លួនឯងពុំមែនខ្លាចក្រែងអំពីកំណែនសមិទ្ធិច្រើនកើតកើនក្នុងដែនរដ្ឋខ្មែរមែនទែនដូចផ្សិតខែភ្លៀង។សម័យអង្គរប្រទេសខ្មែរឈរនឹងថ្កល់ឥតល្អៀងសម័យសង្គមនិយមធម៌ទៀងកម្ពុជាឥតជ្រៀងជ្រេទ្រេតទ្រោតឡើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)