កន្ទុយ
នាម
អត្ថន័យ (2)
-
1
នាម
អវយវៈរបស់សត្វដែលមានតពីទីបំផុតឆ្អឹងខ្នងមានសណ្ឋានទីទៃៗពីគ្នាតាមគួរដល់ធម្មតារបស់សត្វ
ឧទាហរណ៍ កន្ទុយគោ, កន្ទុយក្ងោក, ...។
-
2
នាម
ក្រៅអំពីអវយវៈរបស់សត្វក៏ហៅកន្ទុយបានខ្លះដែរ
ឧទាហរណ៍ ត្រីងៀតមួយកន្ទុយ, កន្ទុយភ្នែក, ផ្កាយដុះកន្ទុយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)