ហៃអើ
គុណកិរិយាឧទានសព្ទ
អត្ថន័យ (2)
-
1
ឧទានសព្ទ
ពាក្យបន្ទរក្នុងល្បែងអុំទូកងប្រណាំងជាដើម, ប្រើក្នុងវេលាប៉ប្រះទូក ( អ្នកម្នាក់ស្រែកថា )
ឧទាហរណ៍ ទូក-ងផ្កាចារ, (អ្នកទាំងអស់ស្រែកព្រមគ្នាថា) ហៃអើៗ! (ប្រើសំឡេងយឺតៈហៃ-អើហៃ-អើ)។
-
2
គុណកិរិយា
( ព . ប្រ .) ដែលចាំតែបន្ទរតាមយកគាប់គួរ
ឧទាហរណ៍ ពួកហៃអើចាំតែហៃអើ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)