ហួង
អត្ថន័យ (3)
-
1
កិរិយាសព្ទ
ទាមយក, តោងទាម, ខារខាំង
ឧទាហរណ៍ ហួងយកទ្រព្យសម្បាច់; ហួងប្រយោជន៍ឱ្យបានតែខ្លួនម្នាក់ឯង។
-
2
គុណនាម
ដែលមានក្លិនល្អឬអាក្រក់ធុំច្បាស់ប្រាកដ, ដែលធុំក្លិនភាយ
ឧទាហរណ៍ ធុំក្លិនក្រអូបហួង, ធុំក្លិនស្អុយហួង។
-
3
នាម
ឈ្មោះរូបប្រាក់សម័យបុរាណសម្រាប់ចាយក្នុងកម្ពុជរដ្ឋតម្លៃ១០សេន
ឧទាហរណ៍ ពីរហួងជាមួយស្លឹងបួនស្លឹងជាមួយបាទ (=៨០សេន)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)