ហូត
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ទាញដកយកឱ្យរបូតចេញពីក្នុងទីដែលធូរ
ឧទាហរណ៍ ហូតដាវចេញពីស្រោម, ហូតឆ្អឹងត្រីស្ងោរ។
-
2
នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទលេងដោយអ្នកដែលជាមេចាប់កាសឬសេនចេញឱ្យទ្រេល, ... ការស៊ីសងមានទំនងស្រដៀងនឹងធួ
ឧទាហរណ៍ ពួកក្មេងលេងហូត (សព្វថ្ងៃនេះគ្មានទេ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)