វី
អត្ថន័យ (2)
-
1
កិរិយាសព្ទ
វាចដោយម្រាមដៃច្រើនសាច្រើនត្រឡប់
ឧទាហរណ៍ វីស្រូវ, វីគ្រាប់សណ្ដែក (វាចគ្រាប់ស្រូវឬគ្រាប់សណ្ដែកដែលហាល (ច្រើនត្រឡប់) ដើម្បីឱ្យត្រូវកម្ដៅថ្ងៃស្មើគ្នា)។
-
2
នាម
ប្រដាប់ធ្វើដោយឈើមានសណ្ឋានស្រដៀងនឹងស្នូកតែតូចរាក់លកជាស្នាមចង្អូរតូចពីរទន្ទឹមគ្នាប្រវែងមានកំណត់, សម្រាប់ដាក់កាសវាល់ឱ្យដឹងចំនួនជាជំនួសការរាប់រាយ
ឧទាហរណ៍ វីរាប់កាស (មានប្រើតែក្នុងសម័យដែលចាយកាស)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)