រ៉ុតណាម
អត្ថន័យ
-
1
នាម
ក្បាច់រចនាវិចិត្រធ្វើដោយវិធីលាបម្រ័ក្សណ៍ឬជាតហិង្គុលលើសាច់ឈើទុកឱ្យស្ងួតហើយខាត់ឱ្យឡើងសម្បុររលោងរួចលាបទឹកម្រ័ក្សណ៍ថ្លាលើផ្ទៃឈើនោះទៀតទុកឱ្យស្ងួតនៅស្អិតបន្តិចៗល្មមបិទមាសជាប់ ... ហើយគូរក្បាច់ដោយថ្នាំជ័រឈើរួចទឹបមាស ... ហើយស្រោចទឹកឱ្យរលាយថ្នាំលាងជម្រះឱ្យស្អាត, លេចក្បាច់មាសនិងឋានខ្មៅឬក្រហមច្បាស់លាស់ស្រស់បំព្រង ( ច្រើនប្រើឋានខ្មៅជាងក្រហម )
ឧទាហរណ៍ ក្បាច់រ៉ុតណាម (ក្បាច់ស្រោចទឹក), ទូរ៉ុតណាម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)