រោល
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ធ្វើឱ្យក្ដៅ, ឱ្យស្ងួត, ឱ្យស្រពាប់, ឱ្យស្លោក, ឱ្យទន់, ឱ្យឆេះខ្លោចដោយដាក់ពីលើភ្លើង, ដោយដាក់ក្នុងអណ្ដាតភ្លើងឬដោយត្រូវអណ្ដាតភ្លើងឆាប
ឧទាហរណ៍ រោលដៃជើងឱ្យបាត់រងា; រោលស្លឹកចេកស្រស់ឱ្យស្រពាប់; ពួកប្រមាញ់រោលជ្រូកព្រៃ; ...។
-
2
នាម
ឈ្មោះឈើមួយប្រភេទពួកដើមសិរមាន់ផ្លែប្រើជាអាហារបាន
ឧទាហរណ៍ ផ្លែរោល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)