រៀល
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ភ្លាត់កៃ, ភ្លាត់គន្លឹះ, ជ្រុលរអិលទៅ
ឧទាហរណ៍ កៃកាំភ្លើងរៀល។
-
2
នាម
ប្រាក់សណ្ឋានមូលសំប៉ែតមានរូបនិងអក្សរជាសម្គាល់បោះសម្រាប់ប្រើចាយក្នុងនានាប្រទេសមានតម្លៃឡើងចុះមិនទៀង; ប៉ុន្តែក្នុងប្រទេសឥណ្ទូចិនមានតម្លៃ១០០សេនជាកំណត់
ឧទាហរណ៍ ប្រាក់រៀល, អាវនេះថ្លៃ៥រៀល។
-
3
នាម
ឈ្មោះត្រីស្រកាមួយប្រភេទមាត្រតូចសម្បុរសរាងខ្លីសំប៉ាតជាពួកត្រីលេញ
ឧទាហរណ៍ ផ្អកត្រីរៀល។
-
4
គុណនាម
ដែលមានចួនរណ្ដំពីមួយទៅមួយតៗគ្នារាល់ឃ្លា
ឧទាហរណ៍ ពាក្យរៀល, ដូចជាចេះមិនឈ្នះចង់, ត្រង់មិនឈ្នះទាល់, កលមិនឈ្នះគិត, ឫទ្ធិមិនឈ្នះរោគ, លោកមិនឈ្នះលាញ, ទាញមិនឈ្នះទៅ, នៅមិនឈ្នះនាង, រាងមិនឈ្នះរាគ, លាកមិនឈ្នះលោភ, ល្មោភមិនចេះល្មម, ព្រមមិនឈ្នះព្រេង (ពាក្យឧកញ៉ាសុត្តន្តប្រីជាអិនបាត់ដំបង; មានអត្ថន័យរាក់ៗដែរទេ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)