រៀប
កិរិយាសព្ទគុណកិរិយា
អត្ថន័យ (2)
-
1
គុណកិរិយា
ទៀប, ហៀប, ជិត, រកកល់; ទៀបនឹង, ... រកកល់នឹង, ស្ទើរនឹង
ឧទាហរណ៍ រៀបស្លាប់; រៀបលាគ្នា; រៀបនឹងទៅ, រៀបនឹងបាន, រៀបនឹងដល់។
-
2
កិរិយាសព្ទ
ធ្វើឱ្យមានរបៀប, ចាត់របៀប
ឧទាហរណ៍ រៀបផ្ទះ, រៀបស្រុក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)