រាជ
អត្ថន័យ (2)
-
1
នាម
ព្រះរាជា ( ក្សត្រិយ៍ទ្រង់រាជ្យ ); ប្រែតាមរូបសព្ទថា " អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង " ឬប្រែថា " អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយគឺគ្រប់គ្រងប្រជានិករឱ្យមានស្វាមីភក្ដិចំពោះព្រះអង្គព្រោះព្រះអង្គមានសង្គហវត្ថុ៤យ៉ាងគឺការឱ្យទេយ្យវត្ថុ, ការពោលវាចាគួរឱ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍, ការតាំងព្រះអង្គស្មើៗគឺប្រើឫកពាឱ្យល្មមពេញចិត្តប្រជារាស្ត្រ "។
-
2
នាម
ត្រីឥតស្រកាមួយប្រភេទសន្តានត្រីប្រាតែធំជាងត្រីទន្លេទាំងអស់រាប់ថាជាស្ដេចត្រីក្នុងទន្លេ
ឧទាហរណ៍ ត្រីរាជជាមច្ឆជាតិមានមាឌធំជាងត្រីទាំងអស់ក្នុងទន្លេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)