រាង
អត្ថន័យ (3)
-
1
នាម
រាងរៅទ្រង់ទ្រាយរូបរាង
ឧទាហរណ៍ រាងក្រអាញ, រាងច្រឡោ, រាងរល, រាងស្តើង។
-
2
កិ., គុ.
ចាល, រអាលែងចង់លែងត្រូវការទៀត
ឧទាហរណ៍ ផ្លូវនុ៎ះពិបាកណាស់, ខ្ញុំរាងហើយមិនទៅទៀតទេ!។
-
3
នាម
ផ្ទាំងរនាបឫស្សីពាសស្រទបចេកដាក់លើគែមទូកម្ខាងបន្ទេរឱ្យផ្អៀងមកខាងក្នុងទូកប៉ែកខាងក្រោមឱ្យរះនឹងទឹកដើម្បីចែវឬអុំទូកទៅឱ្យត្រីភ័ន្តស្លន់លោតចូលក្នុងទូក, គេធ្វើតែក្នុងវេលាយប់មានខែភ្លឺហៅថាដេញរាង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)