របះបរិយោសាន
អត្ថន័យ
-
1
នាម
ក្នុងសម័យបុរាណប្រើរូបសណ្ឋានបែបនេះ (៕), ក្នុងសម័យបច្ចុប្បន្នប្រើរូបបែបនេះ (។) គឺរូបទោលតែមួយដែរ; ឬជួនប្រើរូបបែបនេះ (។៚) ក៏មាន, រូបបែបនេះ (៕៚) ក៏មាន ( ដូចបុរាណដែរ )។របះដែលមានគោមូត្រផ្សំជាមួយផងនេះកវីក្នុងសម័យបុរាណច្រើនប្រើក្នុងទីបំផុតចប់ស្រេចនៃកាព្យ, ដូចជា
ឧទាហរណ៍ អ្នកណាបានស្ដាប់អ្នកណាបានត្រាប់អ្នកណាបានធ្យានរសធម៌នេះគាប់ជាច្បាប់ទូន្មានអ្នកនោះស្មើបានដល់និញ្វនហោង៕៚ (សាស្ត្រាច្បាប់រាជនេតិជានិពន្ធនៃព្រះរាជសម្ភារ)។ដែលធ្លាប់ប្រើរៀងមក, សរសេរជារបះក៏មានជាល្បះក៏មាន, ប៉ុន្តែតាមប្រភពនៃពាក្យត្រូវប្រើរបះវិញព្រោះមានអត្ថន័យថាមកពីរះគឺជាអំពើរបស់រះឬដែលត្រូវរះ; ឯល្បះជាន. នៃពាក្យកិ. ថាលះ; ល្បាស់ជាន. នៃកិ. ថាលាស់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)