ម៉ូងគ្រុំ
អត្ថន័យ
-
1
នាម
ឈ្មោះភ្លេងបុរាណមួយវង់មានស្គរធំមួយ ( ស្គរនោះមានធ្លុះបន្តិច ), មានគងមួយវង់, មានស្រឡៃតូចមួយ, មានគងធំ ( គងមូង ) មួយ, មានឫស្សីកំបែកមួយកំណាត់មានអ្នកភ្លេងតែត្រឹម៣នាក់គឺម្នាក់វាយគងវង់, ម្នាក់ផ្លុំស្រឡៃតូច, ម្នាក់ទៀតវាយស្គរធំផងវាយគងធំផងវាយឫស្សីកំបែកផង ( វាយគោះឱ្យមានសូរស័ព្ទរណ្ដំ ); ខ្មែរប្រើភ្លេងនេះចំពោះតែក្នុងពិធីបុណ្យតម្កល់សពឬបុណ្យឈាបនកិច្ច
ឧទាហរណ៍ ភ្លេងម៉ូងគ្រុំ, ក្នុងសម័យឥឡូវ, មានមិនគ្រប់ខែត្រទេអ្នកខែត្រខ្លះមិនដែលស្គាល់មិនដែលឮសូរសព្ទភ្លេងនេះសោះឡើយ (ហៅថាភ្លេងកន្ទាំមីងឬទាំមីងក៏បាន, ភ្លេងគងស្គរក៏បានតាមទម្លាប់ហៅដោយខែត្រស្រុក)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)