ម្អម
អត្ថន័យ
-
1
នាម
តិណជាតិពួកមួយដុះក្នុងទឹករាក់ឬនៅដីសើមតាមទំនាបឬវាលស្រែដោយអន្លើៗ, មានក្លិនហាងឆួលលាយក្រអូបបន្តិចៗ, ផ្កាសម្បុរស្វាយ, ប្រើជាគ្រឿងបង់សម្លម្ជូរបែបខ្លះ, ប្រើបានទាំងស្រស់ទាំងក្រៀម, ដែលនៅស្រស់ប្រើជាអន្លក់ក៏បាន, ម្អមមានពីរប្រភេទគឺមួយប្រភេទដើមនិងស្លឹកខៀវ, មួយប្រភេទក្រហមចាស់
ឧទាហរណ៍ សម្លម្ជូរបង់ម្អម។ (ព.កា.) ថាសម្លបង់ម្អមអ្នកដែលមិនតមគេច្រើនរាប់អានកាលដល់រដូវពុំសូវដែលខានដួសពីរបីចានពុំខានទារទៀត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)