ម្រេច
អត្ថន័យ (2)
-
1
នាម
ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទដើមនិងស្លឹកស្រដៀងនឹងម្លូតែស្លឹកតូចៗក្រាស់រឹងជាងម្លូផ្លែចេញជាស្មែងគ្រាម់មូលៗល្អិតៗមានក្លិនហឹរប្រហើរឆួលប្រើជាគ្រឿងផ្សំម្ហូបឬជាថ្នាំក្ដៅ, ជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទក្នុងកម្ពុជរដ្ឋមានដាំក្នុងខែត្រកំពតច្រើនជាងទីឯទៀត។
-
2
នាម
សត្វដែលមានមាឌតូចទាបរេញតាមពូជផ្សេងទីទៃខុសពីមាឌសត្វពូជឯទៀតក្នុងជាតិត្រូវគ្នា
ឧទាហរណ៍ ឆ្កែម្រេច, មាន់ម្រេច។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)