មោះ
អត្ថន័យ (2)
-
1
គុណកិរិយា
ថា, ជា, ដែលជា, ដែលត្រូវថាជា។ពាក្យសម្រាប់ប្រើខៃសព្ទឬខៃសេចក្ដីប្រើជម្រាលឬផ្ទេរសព្ទផ្ទេរសេចក្ដីដែលជាវេវចនៈនឹងគ្នាឬដែលស្មើគ្នាឱ្យជ្រាលពីមួយទៅលើមួយ, ច្រើនតែដាក់ពាក្យថាមកផង, ដូចជា
ឧទាហរណ៍ ភ្លេចមោះថាមិនចាំ, មិនចាំមោះថានឹកមិនឃើញ; មិនល្អមោះថាអាក្រក់។ល។ (សព្វថ្ងៃនេះម.ប្រ., ច្រើនប្រើតែពាក្យគឺ, គឺថា)។ប្រើជាគឺមោះសំដៅសេចក្ដីថាគឺថាក៏មានគឺមោះខ្ញុំនឹងដែលបានទៅស្រុកនោះសូម្បីតែម្ដងក៏ទេសោះ។
-
2
នាម
សេចក្ដីសៅហ្មង, ដំណើរឆ្គាំឆ្គង, មន្ទិល
ឧទាហរណ៍ ឥតមានមោះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)