មហោសថ
អត្ថន័យ (3)
-
1
នាម
ឱសថដ៏ប្រសើរ, ថ្នាំរម្ងាប់រោគយ៉ាងពូកែ។
-
2
នាម
នាមព្រះពោធិសត្វក្នុងមហោសថជាតកឬឧម្មង្គជាតក; តែច្រើនហៅថាព្រះមហោសថ៍ឬមហោសថបណ្ឌិត ( ក្នុងសម័យសព្វថ្ងៃនេះច្រើនសរសេរមហោសធ, មហោសធជាតក, មហោសធបណ្ឌិត )។បានជាមាតាបិតាឱ្យនាមថាមហោសថឬមហោសធដូច្នេះពីព្រោះទារកនេះគ្រាន់តែប្រសូតមកភ្លាមក៏ជម្រាបមាតាភ្លាមថា " ម៉ែ, ក្នុងដៃដែលក្ដាប់នេះគឺជាឱសថ ..."; ឱសថជាគុលិការនេះពូកែស័ក្ដិសិទ្ធអាចញ៉ាំងសេដ្ឋីជាបិតាដែលមានរោគឈឺចាប់ក្នុងក្បាលយូរឆ្នាំហើយឱ្យសះជាបាន។
-
3
នាម
ការងារឬប្រស្នាជាដើមដែលបិទមុខកំបាំងកម្រយល់ក៏ហៅថាមហោសថ៍ដូចជាចំណងមហោសថ៍, ក្បាច់មហោថ៍, ចំណោទមហោសថ៍ជាដើម ( ហៅដោយប្រៀបទៅនឹងប្រាជ្ញារបស់មហោសធបណ្ឌិតដែលឈ្លាសវៃក្នុងការដោះអាថ៌ប្រស្នាដ៏កំបាំងនោះឯង )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)