រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

មហាហង្ស

នាម

អត្ថន័យ (2)

  1. 1

    នាម

    សត្វ​ហង្ស​ធំ​ឬប្រសើរ​គឺ​រាជ​ហង្ស, ជា​ពាក្យ​សន្មត​ហៅ​ដោយ​ប្រៀប​ប្រដូច​។

  2. 2

    នាម

    ខ្មែរ​ប្រើ​ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ផ្កា​ជា​ចង្កោម​ធំ​ៗ​មាន​ពណ៌​ក្រហម​ច្រាល​ជា​អគន្ធក​បុស្ប​ឥត​ក្លិន​ក្រអូប​ផ្លែ​មាន​សណ្ឋាន​សំប៉ែត​វែង​ៗ​ផ្លែ​ទុំ​ស្ងួត​ក្រៀម​ប្រើ​ធ្វើ​ឧស​ដុត​បាន, គេ​ច្រើន​ដាំ​ជា​លំអ​ក្នុង​វត្ត​អារាម​ឬ​នៅ​ក្បែរ​ផ្លូវ, ក្បែរ​ថ្នល់​ឬក៏​នៅ​ទី​ប្រប​មាត់​ទ្វារ​របង​ភូមិ​លំនៅ​ជាដើម​តាម​ដោយ​គេ​ត្រូវការ​ដាំ, ហៅ​ឱ្យ​ពេញ​ឈ្មោះ​ថា​មហា​ហង្ស​ឈើ​ព្រោះ​មាន​មួយ​ប្រភេទ​ផ្សេង​ទៀត​ហៅ​មហា​ហង្ស​ផ្ញើ​ប្រាណ​ជា​ឈ្មោះ​ប្រទាល​ដុះ​តោង​ឈើ​ក្នុង​ដង​ព្រៃ​ធំ​ៗ​មាន​ផ្កា​ព័ណ៌​ផ្សេង​ៗ​គ្នា​រីក​នៅ​បាន​យូរ​ថ្ងៃ​មាន​ក្លិន​ក្រអូប​ឆ្ងាញ់​ក្រអូប​តែ​ក្នុង​ពេល​ថ្ងៃ​រសៀល​ទៅ​ពេល​ព្រលប់​ធំ ( សៀម​ហៅ​ក៌្ល្វ​យម៌ៃ​អ . ថ . ក្លួយ​ម៉ាយ់ " ចេក​ព្រៃ " ហៅ​តាម​ក្លិន​ផ្កា​វា​ដែល​ក្រអូប​ស្រដៀង​នឹង​ក្លិន​ផ្លែ​ចេក​ក្រអូប ) ...។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម