មហាកច្ចាយនៈ
អត្ថន័យ
-
1
នាម
នាមព្រះមហាថេរមួយអង្គក្នុងពុទ្ធសម័យ ( រាប់ចូលក្នុងពួកអសីតិមហាសាវ័ក, ព្រះសម្មាសម្ពុទ្ធទ្រង់លើកសរសើរថាជាអ្នកប៉ិនប្រសប់ខាងការសម្ដែងសេចក្ដីសង្ខេបឱ្យពិស្ដារទូលាយបាន )។មានព្រះមហាថេរមួយអង្គផ្សេងទៀតមាននាមថាមហាកច្ចាយនៈដែរកើតនៅក្នុងក្រុងមថុរារដ្ឋសុរសេន ( ប្រទេសឥណ្ឌាខាងត្បូងដែលហៅថារដ្ឋអវន្តិក្នុងសម័យបុរាណ ) ព្រះមហាកច្ចាយនត្ថេរអង្គនេះបានតែងវេយ្យាករណ៍ជាភាសាបាលីមួយគម្ពីរឈ្មោះមូលកច្ចាយនព្រមទាំងមេសូត្រជាគោលផងហៅថាកច្ចាយនសូត្រក្នុងពុទ្ធសតវត្សរ៍ទី១១គ្រិស្តសតវត្សរ៍ទី៦, ជាវេយ្យាករណ៍បាលីចាស់ជាងវេយ្យាករណ៍បាលីឯទៀត, សម្រាប់ឱ្យកុលបុត្ររៀនសូត្ររហូតមកដល់សម័យយើងសព្វថ្ងៃនេះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)