មហាភិនិស្ក្រម
នាម
អត្ថន័យ
-
1
នាម
ការចេញដើម្បីគុណដ៏ធំក្រៃលែងគឺការចេញទ្រង់ព្រះផ្នួសនៃព្រះមហាសត្វក្នុងបច្ឆិមភព ( ការចេញបួសធ្វើទុក្ករកិរិយាឱ្យបានត្រាស់ជាព្រះពុទ្ធ )
ឧទាហរណ៍ មហាភិនិស្ក្រមនៃព្រះមហាសត្វ; សរសេរជាមហាភិនិស្ក្រមណ៍ឬមហាភិនេស្ក្រមណ៍ក៏បាន (ព.ពុ.)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)