រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

មគធភាសា

នាម

អត្ថន័យ

  1. 1

    នាម

    ភាសា​អ្នក​មគធៈ​។​មគធ​ភាសា​នេះ​ចែក​ជា​២​យ៉ាង​គឺ​ទេ​សិយា​ភាសា​សម្រាប់​និយាយ​ស្ដី​ជា​ប្រក្រតី​របស់​អ្នក​ប្រទេស​មគធៈ​គឺ​សម្ដី​សម្រាប់​ស្រុក; តន្តី​ឬ​តន្តី​ភាសា​សម្ដី​ដែល​មាន​របៀប​ទៀងទាត់​តាម​ដំណើរ​វេយ្យាករណ៍, ជា​ភាសា​សម្រាប់​ប្រើ​តែ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់, លុះ​តែ​ហាត់​រៀន​ឱ្យ​ចេះ​វេយ្យាករណ៍​ទើប​អាច​ដឹង​សេចក្ដី​បាន​ប្រើ​ការ​កើត​។​តន្តី​នេះ​ជា​មូល​ភាសា​របស់​ពួក​ជន​អ្នក​មគធៈ, ហៅ​ថា​បាលី​ឬ​បាឡី​ក៏​បាន; បាលី​នេះ​ឯង​ពួក​ពុទ្ធ​សាសនិក​ជន​ខាង​ប៉ែក​ទក្ខិណ​និកាយ​រៀន​ទន្ទេញ​សូត្រ​គោរព​ថា​ជា​ភាសា​ដ៏​ប្រសើរ​ព្រោះ​ព្រះ​ត្រៃ​បិដក​ដែល​ជា​ពុទ្ធ​វចនៈ​ឬពុទ្ធ​សាសនា​ប្រតិស្ឋាន​នៅ​ដោយ​ភាសា​នេះ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម