រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ភ្នំពេញ

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​ក្រុង​ជា​រាជ​ធានី​នៃ​កម្ពុជ​រដ្ឋ​ស្ថិត​នៅ​ជាប់​ត​ពី​ត្រើយ​ខាង​ឯ​លិច​នៃ​ទន្លេ​ចតុ​ម្មុខ, ហៅ​តាម​ឈ្មោះ​ភ្នំ​ដី​មួយ​តូច​ដែល​មាន​នៅ​ជា​គោល​ក្នុង​នោះ​។​តាម​ព្រះ​រាជ​ពង្សាវតារ​ប្រទេស​កម្ពុជា​ថា​កាល​គ . ស . ១៤៣៤​ព្រះ​បាទ​ពញា​យ៉ាត​ទ្រង់​ចេញ​ចាក​ចោល​ព្រះ​រាជ​វាំង​បាសាណ​នៅ​ខេត្ត​ស្រី​សន្ធរ​មក​តាំង​ព្រះ​រាជ​វាំង​នៅ​ទិស​អាគ្នេយ៍​នៃ​ភ្នំ​ដូន​ពេញ​នា​ត្រើយ​ខាង​លិច​ទន្លេ​ច្រាប​ឈាម, កាល​នោះ​ទ្រង់​បាន​សន្មត​តាំង​គោរម​នាម​ព្រះ​នគរ​ជា​ដំបូង​ថា " ក្រុង​ចតុ​ម្មុខ​មង្គល​សកល​កម្ពុជា​ធិបតី​សិរី​សោធរ​បវរ​ឥន្ទ​បត្ត​បុរី​រដ្ឋ​រាជ​សីមា​មហា​នគរ "; ឯឈ្មោះ​ទន្លេ​ច្រាម​ឈាម​ទ្រង់​បាន​បញ្ញត្ត​ឱ្យ​ហៅ​ថា " ទន្លេ​ចតុ​ម្មុខ " វិញ​។​លុះ​មក​ដល់​គ . ស . ១៤៣៧​នៅ​ពេល​ដែល​ធ្វើ​សម្ពោធ​ក្រុង​នេះ​ព្រម​ទាំង​ធ្វើ​ព្រះ​រាជ​ពិធី​រាជាភិសេក​ថ្វាយ​ព្រះ​នាម​ទ្រង់​ជា​ថ្មី​ផង​នោះ​ព្រះ​អង្គ​ក៏​បាន​ឱ្យ​សន្មត​នាម​ក្រុង​ជា​ថ្មី​ម្ដង​ទៀត​ដោយ​ថែម​ពាក្យ " ភ្នំ​ដូន​ពេញ " មក​ទៀត​តែ​ឱ្យ​ខ្លី​ជាង​មុន​ថា " ក្រុង​ចតុ​ម្មុខ​មហា​នគរ​ភ្នំ​ដូន​ពេញ " ដូច្នោះ​វិញ​ដើម្បី​កុំ​ឱ្យ​បាត់​ឈ្មោះ​និង​កេរ្តិ៍​ដំណែល​របស់​ដូន​ពេញ; តមក​គេ​ហៅ​កាត់​ខ្លី​ត្រឹម​តែ " ភ្នំ​ពេញ " ដរាប​មក​ដល់​សព្វ​ថ្ងៃ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម