កើតក្ដី
អត្ថន័យ
-
1
នាម
នំបំពួនស្ករឬនំផ្លែអាយ។ចាស់ៗតំណាលប្រាប់ថានំនេះបានជាឈ្មោះថានំកើតក្ដីផងដែរពីព្រោះក្នុងសម័យព្រេងនាយនៅពេលមួយនោះមានបុរសពីរនាក់បរិភោគនំបំពួនស្ករនេះក្នុងទីជិតគ្នាអង្គុយប្រទល់មុខគ្នា, បុរសម្នាក់ខាំនំនេះពាក់កណ្ដាលមិនពមទាំងមូលទៅក្នុងមាត់ទឹកស្ករក៏ធ្លាយបាញ់ឆ្វាចទៅចូលភ្នែកអ្នកម្ខាង, កើតជាជម្លោះដាល់តប់គ្នារហូតដល់កើតក្ដីប្ដឹងចៅក្រម ... ចៅក្រមក៏ហៅនំនេះថានំកើតក្ដី, ឈ្មោះនំនេះក៏កើតមានតាំងពីកាលនោះមក។នេះជាប្រវត្តិដែលចាស់ៗបានតំណាលប្រាប់ប៉ុន្តែពុំប្រាកដថានំកើតក្ដីនេះកើតមាននៅក្នុងសម័យណាទេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)