នាម
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ឈ្មោះថា, ហៅថា
ឧទាហរណ៍ ឱអ្នកអើយ, ខ្ញុំនាមតែថា "ដង្ខៅៗ" ទេសព្វថ្ងៃនេះនៅល្បីតែឈ្មោះប៉ុណ្ណោះរីឯទ្រព្យសម្បត្តិវិនាសអស់ហើយគ្មានទេ ...។
-
2
នាម
សម្ដីសម្ដែងនូវឈ្មោះជាគ្រឿងកំណត់សម្គាល់ឱ្យហៅបាន, ដូចពាក្យថាមនុស្ស, សត្វ, ដី, ទឹក, ភ្លើង, ខ្យល់, ស្រែ, ចម្ការជាដើមហៅថានាម ( ព . វ .)។
-
3
នាម
ឈ្មោះមូលកច្ចាយននិទ្ទេសទី២ ( បែបវេយ្យាករណ៍សម្រាប់រៀនភាសាបាលី )
ឧទាហរណ៍ មូលនាម, មេសូត្រនាម, រៀនបំបែកវិធីនាម។
-
4
នាម
ប្រដាប់នេសាទមច្ឆជាតិធ្វើដោយខ្សែធ្មៃមានក្រឡាបួនជ្រុងស្មើមានខ្សែដៃពីរមានថ្មសណ្ដូនជើងមានក្រវិលរូតមាត់សម្រាប់មនុស្សពីរនាក់ជិះលើទូកក្បាលកន្សៃកាន់ចុងប្រដាប់នោះម្ខាងម្នាក់អុំវាតទូកបញ្ឆៀងទទឹងខ្សែទឹកបណ្ដែតសំរៀមតាមខ្សែទឹក, កាលបើមានត្រីជាប់ក៏អាចដឹងភ្លាម
ឧទាហរណ៍ នាំគ្នាទៅរកវាតនាម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)