អាជ្ញាធរ​​សង្កាត់​ច្បារអំពៅ​ ដាក់​​របាំង​មិន​ឲ្យ​រថយន្ត​ធំ​​បើក​ក្រោម​ស្ពាន​ព្រោះ​ខ្លាច​ប៉ះ​​តួ​ស្ពាន​

លោក យ៉ិន​​ វុធ​ ចៅ​សង្កាត់ច្បារ​អំពៅ​ទី​២​ បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ​ថា​ សាលា​ខណ្ឌច្បារ​អំពៅ​បាន​ The post អាជ្ញាធរ​​សង្កាត់​ច្បារអំពៅ​ ដាក់​​របាំង​មិន​ឲ្យ​រថយន្ត​ធំ​​បើក​ក្រោម​ស្ពាន​ព្រោះ​ខ្លាច​ប៉ះ​​តួ​ស្ពាន​ appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​​សង្កាត់​ច្បារអំពៅ​ ដាក់​​របាំង​មិន​ឲ្យ​រថយន្ត​ធំ​​បើក​ក្រោម​ស្ពាន​ព្រោះ​ខ្លាច​ប៉ះ​​តួ​ស្ពាន​

លោក យ៉ិន​​ វុធ​ ចៅ​សង្កាត់ច្បារ​អំពៅ​ទី​២​ បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ​ថា​ សាលា​ខណ្ឌច្បារ​អំពៅ​បាន​សម្រេច​ដាក់​របាំង​ សង្ខាង​ស្ពាន​ព្រះមុនីវង្ស​ចាស់​ថ្មី​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លង​កាត់​ក្រោម​ស្ពាន​ព្រោះ​ខ្លាច​ប៉ះ​បាត​ស្ពាន​ដូច​ពេល​កន្លង​​មក​ ខណៈ​ផ្នែក​ជំនាញ​កំពុង​ជួស​ជុល​សព្វ​ថ្ងៃ​។​

លោក យ៉ិន​ វុធ បាន​បន្ត​ថា​ ការ​ដាក់​របាំង​សង្ខាង​ផ្លូវ​ក្រោម​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​ថ្មី​ស្ថិត​ក្នុង​ខណ្ឌច្បារ​អំពៅ​រាជធានីភ្នំពេញ​នេះ​គឺ​មិន​អនុញាតិ​ឲ្យ​រថយន្ត​ធំ​ឆ្លង​កាត់​ក្រោម​ស្ពាន​ព្រោះ​កន្លង​មក​ធ្លាប់​រថយន្ត​ដឹក​ទឺក​សុទ្ធ​បើក​បុក​បង្ក​ឲ្យ​បែក​បេតុង​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ដែល​បច្ចុប្បន្ន​កំពុង​ជួស​ជុល​មិន​ទាន់​រួច​ផង​ហើយ​ផ្លូវ​បេតុង​ក្រោម​ស្ពាន​ដែល​សាលារាជធានីភ្នំពេញ​កសាង​ឡើង​គឺ​សម្រាប់​តែ​ឲ្យ​រថយន្តធុនតូច​ និង​អ្នក​ថ្មើជើងរួម​ជាមួយ​ម៉ូតូ​ប៉ុណ្ណោះ។ចំពោះ​ការ​ជួស​ជុល​ស្ពាន​មក​ដល់​ថ្ងៃ​នេះ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ​ទេ​៕​

អត្ថបទ៖ នរា

The post អាជ្ញាធរ​​សង្កាត់​ច្បារអំពៅ​ ដាក់​​របាំង​មិន​ឲ្យ​រថយន្ត​ធំ​​បើក​ក្រោម​ស្ពាន​ព្រោះ​ខ្លាច​ប៉ះ​​តួ​ស្ពាន​ appeared first on Kampuchea Thmey Daily.