សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣២
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ។ ការអញ្ចើញចូលរួមពិធីនារសៀលនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាវិស័យមួយ បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះជំនាញ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានសង្គមនៅទូទាំងប្រទេស ហើយក៏ជាការលើកទឹកព្រះទ័យ ទឹកចិត្តព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា ក្នុងការបំពេញព្រះរាជតួនាទី ភារកិច្ច ឱ្យកាន់តែល្អប្រសើរ និងមាន ប្រសិទ្ធភាពបន្ថែមទៀត ដើម្បីធានាដល់ការរីកចម្រើននៃព្រះពុទ្ធសាសនា និងភាពសុខដុមរមនាសាសនា នៅកម្ពុជា។ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ មានការយាង និមន្ត និងអញ្ជើញ ចូលរួមជាកិត្តិយស ពីសំណាក់ សម
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ។
ការអញ្ចើញចូលរួមពិធីនារសៀលនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាវិស័យមួយ បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះជំនាញ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានសង្គមនៅទូទាំងប្រទេស ហើយក៏ជាការលើកទឹកព្រះទ័យ ទឹកចិត្តព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា ក្នុងការបំពេញព្រះរាជតួនាទី ភារកិច្ច ឱ្យកាន់តែល្អប្រសើរ និងមាន ប្រសិទ្ធភាពបន្ថែមទៀត ដើម្បីធានាដល់ការរីកចម្រើននៃព្រះពុទ្ធសាសនា និងភាពសុខដុមរមនាសាសនា នៅកម្ពុជា។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ មានការយាង និមន្ត និងអញ្ជើញ ចូលរួមជាកិត្តិយស ពីសំណាក់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចសង្ឃនាយកទាំងពីរគណៈ សម្តេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត និងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តា ក្រសួង-ស្ថាប័ន រាជធានី ខេត្ត និងសាសនិកគ្រប់និកាយសាសនា ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ៕