រុស្ស៊ីលុបបំណុលប្រមាណ២០ពាន់លានដុល្លារពីតំបន់អាហ្វ្រិក
រុស្ស៊ីបានលុបចោលបំណុលប្រមាណ២០ពាន់លានដុល្លារដល់ប្រទេសនានានៅក្នុងតំបន់អាហ្វ្រិក ដោយបង្វែរទៅជាគម្រោងអភិវឌ្ឍន៍ជំនួសវិញ... The post រុស្ស៊ីលុបបំណុលប្រមាណ២០ពាន់លានដុល្លារពីតំបន់អាហ្វ្រិក appeared first on Kampuchea Thmey Daily.
ក្នុងកិច្ខខិតខំបង្កើនឥទ្ធិពលផ្នែកការទូតបន្ទាប់ពីរងភាពឯកោអស់រយៈពេលជិត៣ឆ្នាំ ក្រោយការឈ្លានពានអ៊ុយក្រែន ហើយបស្ចឹមប្រទេសព្យាយាមដាក់ទណ្ឌកម្ម រុស្ស៊ីបានលុបចោលបំណុលប្រមាណ២០ពាន់លានដុល្លារដល់ប្រទេសនានានៅក្នុងតំបន់អាហ្វ្រិក ដោយបង្វែរទៅជាគម្រោងអភិវឌ្ឍន៍ជំនួសវិញ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov ដែលបម្រើការជាបេសកជនពិសេសប្រធានាធិបតីប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានលុបបំណុលចំនួន២០ពាន់លានដុល្លារនៃបំណុលរបស់ប្រទេសអាហ្រ្វិករួចហើយ។
TASS បានស្រង់សម្តីអនុរដ្ឋមន្ត្រីនៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទីមួយ រុស្ស៊ី-អាហ្វ្រិក ដោយអះអាងថា៖«ប្រហែល២០ពាន់លានដុល្លារត្រូវបានលុបចោល។ បច្ចុប្បន្នយើងមានកម្មវិធីផ្តល់ហិរញ្ញប្បទានដើម្បីបង្វែរបំណុលទៅគម្រោងអភិវឌ្ឍន៍»។
លោកបានបន្ថែមថាវាអនុញ្ញាតឱ្យប្រើប្រាស់បំណុលទាំងនោះ «ដើម្បីអនុវត្តគម្រោងសេដ្ឋកិច្ចសង្គមដោយផ្ទាល់នៅក្នុងប្រទេស»។
សន្និសីទថ្នាក់រដ្ឋមន្ត្រីដំបូងនៃវេទិកាភាពជាដៃគូរុស្ស៊ី-អាហ្រ្វិកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៩-១០ ខែវិច្ឆិកានៅក្នុងទឹកដីសហព័ន្ធ Sirius នៅលើឆ្នេរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈប្រតិភូប្រហែល ១៥០០នាក់ ដែលក្នុងនោះមានរដ្ឋមន្ត្រីជាង៤០នាក់មកពីប្រទេសអាហ្វ្រិក។
The post រុស្ស៊ីលុបបំណុលប្រមាណ២០ពាន់លានដុល្លារពីតំបន់អាហ្វ្រិក appeared first on Kampuchea Thmey Daily.