ទូតចិន ហៅ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ថាជាពិធីបុណ្យដ៏អស្ចារ្យ

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានហៅ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ថាជាពិធីបុណ្យដ៏អស្ចារ្យ។ នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃ២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន បានបង្ហោះនូវវីដេអូបទចម្រៀង «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដោយភ្ជាប់ខ្លឹមសារថា “ការប្រារព្ធពិធីបុណ្យកឋិនទានដ៏អស្ចារ្យ! សូមអនុមោទនាបុណ្យកឋិនទាន!”។ សូមរំលឹកថា អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំនយោបាយកំពូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអនុវត្តន៍ដោយរាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដង្ហែរអង្គកឋិនចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ក្នុងដែនដីខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ទូតចិន ហៅ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ថាជាពិធីបុណ្យដ៏អស្ចារ្យ

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានហៅ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ថាជាពិធីបុណ្យដ៏អស្ចារ្យ។

នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃ២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន បានបង្ហោះនូវវីដេអូបទចម្រៀង «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដោយភ្ជាប់ខ្លឹមសារថា “ការប្រារព្ធពិធីបុណ្យកឋិនទានដ៏អស្ចារ្យ! សូមអនុមោទនាបុណ្យកឋិនទាន!”។

សូមរំលឹកថា អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំនយោបាយកំពូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអនុវត្តន៍ដោយរាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដង្ហែរអង្គកឋិនចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ក្នុងដែនដីខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕