ដោយសារគ្រឿងញៀន តារាកូរ៉េជាច្រើនត្រូវជាប់ពន្ធនាគារ បាត់បង់អាជីព រហូតធ្វើអត្តឃាត
បច្ចប្បន្ននេះ គេសង្កេតឃើញតារាជាច្រើននាក់កំពុងប្រើប្រាស់ និងជួញដូរគ្រឿងញៀន បង្កការភ្ញាក់ផ្អើលនិង... The post ដោយសារគ្រឿងញៀន តារាកូរ៉េជាច្រើនត្រូវជាប់ពន្ធនាគារ បាត់បង់អាជីព រហូតធ្វើអត្តឃាត appeared first on Kampuchea Thmey Daily.
បច្ចប្បន្ននេះ គេសង្កេតឃើញតារាជាច្រើននាក់កំពុងប្រើប្រាស់ និងជួញដូរគ្រឿងញៀន បង្កការភ្ញាក់ផ្អើលនិងខកចិត្តដល់អ្នកគាំទ្រនៅទូទាំងពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបន្តរាយការណ៍អំពីតារា K-Pop កំពូលដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុ។ ពួកគេខ្លះឈានដល់បាត់បង់អាជីព ជួបបញ្ហាផ្លូវច្បាប់ ថែមទាំងដាច់ចិត្តបញ្ចប់ជីវិតដោយសារការប្រើប្រាស់ និងលក់សារធាតុហាមឃាត់ដែលគេហៅថាគ្រឿងញៀន។
តារាដែលមានឈ្មោះគួរឲ្យភ្ញាក់ផ្អើល
នៅឆ្នាំ ២០២៣ Yoo Ah In ត្រូវគេរកឃើញថាលួចប្រើថ្នាំចំនួន ៤ប្រភេទគឺ hemp, propofol, cocaine និង ketamine ។ យោងតាមអយ្យការ តារាសម្តែងរូបនេះបានប្រើប្រាស់ថ្នាំ propofol ១៨១ ដងនៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូលពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ ២០២២និងបានប្រើប្រាស់ថ្នាំងងុយគេងដោយខុសច្បាប់ក្រោមឈ្មោះអ្នកដ៏ទៃចំនួន ៤៤ ដងចាប់ពីខែឧសភា ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២២។
នៅក្នុងឆ្នាំដដែលនោះ តារាសម្តែង Lee Sun Kyun ក្នុងរឿង Parasite ក៏ត្រូវបានតុលាការកូរ៉េកោះហៅជាច្រើនដងផងដែរ ពីបទប្រើប្រាស់កញ្ឆា និងសារធាតុចិត្តសាស្ត្រ។ គាត់បានសារភាពថា ប្រើប្រាស់ថ្នាំញៀន ប៉ុន្តែបដិសេធថាធ្វើដូច្នេះដោយអចេតនា។
ដោយឡែក កាលពីខែឧសភា ឆ្នាំ២០១៩ អតីតសមាជិក TVXQ គឺ Park Yoo Chun ក៏បានបង្កការភ្ញាក់ផ្អើលផងដែរ នៅពេលដែលគាត់ត្រូវគេសង្ស័យថា លួចប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីនជាច្រើនដងនៅចន្លោះខែកញ្ញា និងខែតុលា ឆ្នាំ ២០១៨។ គាត់បានទទួលស្គាល់ការចោទប្រកាន់ទាំងអស់ក្នុងអំឡុងពេលកាត់ក្តី រួមទាំងការចោទប្រកាន់ថាបានបង្ខំអតីតមិត្តស្រីរ Hwang Ha Na ឲ្យប្រើប្រាស់ថ្នាំញៀនតាមគាត់ដែរ។
កំឡុងឆ្នាំ ២០១៧ T.O.P ឬ Choi Seung Hyun សមាជិកក្រុម Big Bang រងការចោទប្រកាន់ពីបទប្រើប្រាស់កញ្ឆាចំនួន ៤ ដងកាលពីឆ្នាំ ២០១៦ ហើយលោកក៏សារភាពពីកំហុសខ្លួន។ ប៉ុន្តែតារាចម្រៀងរូបនេះស្ទើរតែបាត់បង់ជីវិត ដោយសារតែប្រើថ្នាំជ្រុល។
ងាកមកកាន់ Kim Sung Min ក៏បានធ្វើឲ្យកក្រើកិស័យតារាកូរ៉េមិនខុសពីប៉ុន្មានអ្នកខាងលើដែរ នៅពេលដែលគាត់ត្រូវចាប់ខ្លួនដោយប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីនពីរដងក្នុងឆ្នាំ ២០១០ និង ២០១៥។ គាត់មិនត្រឹមតែត្រូវបានគេស្គាល់ថាជាតារាសម្តែងដ៏ល្បីមួយរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេស្គាល់ថាជាមេធំនៃឧស្សាហកម្មកម្សាន្តកូរ៉េ អនុប្រធានក្រុម LG ដ៏ល្បីល្បាញនៅពេលនោះ។ នៅខែធ្នូ ឆ្នាំ ២០១០ តុលាការបានចេញដីកាចាប់ខ្លួនជាផ្លូវការសម្រាប់លោក Kim Sung Min បន្ទាប់ពីគាត់បានសារភាពថា បានទិញថ្នាំមេតំហ្វេតាមីន រត់ពន្ធដោយផ្ទាល់ពីបរទេស។
ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ អាជីពធ្លាក់ចុះ ធ្វើអត្តឃាតដោយសារគ្រឿងញៀន
យោងតាមអ្នកជំនាញកូរ៉េ តារាល្បីៗដែលប្រើប្រាស់សារធាតុហាមឃាត់មិនមែនជារឿងថ្មីនោះទេ។ តារាជាច្រើនមើលឃើញថាវាជាមធ្យោបាយមួយដើម្បីធ្វើឲ្យចិត្តស្ងប់ ប្រឆាំងនឹងសម្ពាធពីសាធារណជន។
យោងតាមកាសែត Korea Times លោក Kim Hyeong Geun (Seoul Institute of Psychology – Drug Addiction) ធ្លាប់បានអត្ថាធិប្បាយថា សិល្បករជាច្រើនមានអារម្មណ៍ថាការងាររបស់ពួកគេមិនត្រូវបានធានានៅពេលដែលប្រាក់ចំណូលរបស់ពួកគេអាស្រ័យលើកម្រិតនៃប្រជាប្រិយភាពរបស់ពួកគេ។ ពួកគេគឺជាការល្បួងឲ្យប្រើថ្នាំដើម្បីរំងាប់អារម្មណ៍ខ្លួនឯង នៅពេលដែលអ្នកមានអារម្មណ៍ឯកោ និងតស៊ូជាមួយអនាគតមិនប្រាកដប្រជា។
ទោះជាយ៉ាងនេះក្តី ការពិតបានបង្ហាញឱ្យឃើញហើយថា មិនថាអ្នកសិល្បៈ ឬមនុស្សសាមញ្ញ ពាក់ព័ន្ធគ្រឿងញៀននោះទេ គឺត្រូវបង់ថ្លៃខ្ពស់ មិនថាអាជីព កេរ្តិ៍ឈ្មោះ សូម្បីតែអាយុជីវិត។
Yoo Ah In បានបាត់បង់អាជីព និងរូបភាពបន្ទាប់ពីរឿងអាស្រូវគ្រឿងញៀន។ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន 2២ លានវ៉ុន ។ បន្ទាប់ពីឧបទ្ទវហេតុនេះ ម៉ាកយីហោទាំងអស់បានកាត់បន្ថយកិច្ចសន្យាជាមួយគាត់យ៉ាងឆាប់រហ័ស ដោយប៉ាន់ស្មានការខាតបង់ការផ្សាយពាណិជ្ជកម្មរហូតដល់ ៨ពាន់លានវ៉ុន។ គម្រោងភាពយន្តជាច្រើនរបស់លោក ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។
Park Yoo Chun ជាតារាចម្រៀង និងជាតារាសម្តែងដ៏ជោគជ័យម្នាក់ដែលល្បីល្បាញក្នុងខ្សែភាពយន្តដូចជារឿង Love Story in Sungkyunkwan និង Rooftop Prince បានទទួលការកាត់ទោសព្យួររយៈពេល ២ ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន ១.៤ លានវ៉ុន និងបង្ខំ បោះបង់ការញៀនថ្នាំ។ ប្រសិនបើគាត់ប្រព្រឹត្តបទល្មើសម្ដងទៀតក្នុងអំឡុងពេលសាកល្បង គាត់នឹងប្រឈមនឹងការជាប់ពន្ធនាគារ ១០ ខែ។ បន្ទាប់ពីត្រូវបានកាត់ទោស Park Yoo Chun បានប្រកាសចូលនិវត្តន៍។
តារាចម្រៀងប្រុស T.O.P ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និង ១០ ខែ ប្រសិនបើគាត់ប្រព្រឹត្តបទល្មើសម្តងទៀត។ ពីការក្លាយជាតារាចម្រៀងរូបនេះត្រូវបានមហាជនកូរ៉េងាកចេញ ហើយស្ទើរតែបាត់មុខពីវិស័យសិល្បៈ។
តារាជាច្រើនមិនត្រឹមតែបាត់បង់អាជីព កេរ្តិ៍ឈ្មោះ និងត្រូវជាប់គុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអត្តឃាត បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀន
Kim Sung Min ត្រូវបានកាត់ទោសឲ្យជាប់គុក ២ ឆ្នាំ ៦ ខែពីបទឧក្រិដ្ឋកម្មលើកដំបូងរបស់គាត់ក្នុងឆ្នាំ 2010 ។ ជាប់គុក ១០ ខែ និង ៤ ឆ្នាំនៃការកាត់ទោសពីបទឧក្រិដ្ឋបន្ទាប់ក្នុងឆ្នាំ ២០១៥ ។ តារាសម្តែងនេះត្រូវបានដោះលែងនៅខែមករា ២០១៦ ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពាក់កណ្តាលឆ្នាំ ២០១៦ លោក Kim Sung Min ត្រូវបានគេប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ទឹកផ្ទះរបស់គាត់។ ទោះបីជាទទួលបានការព្យាបាលយ៉ាងឆាប់រហ័សក៏ដោយ ក៏លោកនៅតែស្លាប់ក្នុងអាយុ៤៣ឆ្នាំ។
ករណីស្រដៀងគ្នានេះដែរ របស់តារាសម្តែង Lee Sun Kyun ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តនៅសួនឧទ្យានក្នុងប្រទេសកូរ៉េ បន្ទាប់ពីបានសារភាពថា បានប្រើប្រាស់គ្រឿងញៀនក៏បានអង្រួនមតិសាធារណៈនៅឆ្នាំ ២០២៣ ។ គ្រឿងញៀនគឺជាមូលហេតុចម្បងមួយនៃសោកនាដកម្មនៅក្នុងជីវិតរបស់តារាកូរ៉េ និងសិល្បករជាច្រើននៅក្នុងប្រទេសផ្សេងទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖១២ឆ្នាំទើបមកធ្លាយការពិត តែ Hwayoung ថាខ្លួនមិនបានធ្វើពុតជាជនរងគ្រោះ នាំឲ្យ T-ara ប្រេះឆាទេ
The post ដោយសារគ្រឿងញៀន តារាកូរ៉េជាច្រើនត្រូវជាប់ពន្ធនាគារ បាត់បង់អាជីព រហូតធ្វើអត្តឃាត appeared first on Kampuchea Thmey Daily.