ជោគជ័យលើភាពយន្ត តែជីវិត Ariana ក្លាយជាមនុស្សផ្សេងគ្នា

Ariana Grande បានឈានដល់កម្ពស់ថ្មីក្នុងអាជីពរបស់នាង ដោយសាររឿង «Wicked» បានក្លាយជាខ្សែភាពយន្តរកចំណូលបានខ្ពស់បំផុតក្នុង... The post ជោគជ័យលើភាពយន្ត តែជីវិត Ariana ក្លាយជាមនុស្សផ្សេងគ្នា appeared first on Kampuchea Thmey Daily.

ជោគជ័យលើភាពយន្ត តែជីវិត Ariana ក្លាយជាមនុស្សផ្សេងគ្នា

Ariana Grande បានឈានដល់កម្ពស់ថ្មីក្នុងអាជីពរបស់នាង ដោយសាររឿង «Wicked» បានក្លាយជាខ្សែភាពយន្តរកចំណូលបានខ្ពស់បំផុតក្នុងការសម្របតាមតន្ត្រី Broadway និងធ្វើឲ្យនាងទទួលបានពានរង្វាន់អូស្ការឆ្នាំ ២០២៥ នាពេលថ្មីៗនេះ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពីក្រោយភាពអស្ចារ្យនេះ ប្រភពមួយបង្ហាញថា កាលវិភាគមិនឈប់ឈរ ការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហាប្រឈមផ្ទាល់ខ្លួនបានធ្វើឲ្យតារាវ័យ ៣១ ឆ្នាំរូបនេះ មានការខាតបង់យ៉ាងខ្លាំង។​ ជាពិសេស នាងបានប្រែរូងរាងទៅជាមនុស្សពីរផ្សេងគ្នា មើលសឹងមិនស្គាល់។

នៅលើកម្រាលព្រំក្រហមនៅឯកម្មវិធី BAFTA Film Awards រូបរាងស្គមស្គាំងរបស់ Ariana បានធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្រ ។ ​ស្លៀក​រ៉ូប​ម៉ាក Louis Vuitton កស្រួច តែបានបង្ហាញថ្ពាល់ផត និង​សាច់​ឆ្អឹង​ដែល​មើល​ឃើញ ​បាន​បង្ក​ឲ្យមាន​ការ​រំពឹង​ទុក​អំពី​ចំនួន​អ្នក​ស្លាប់​ក្នុង​អាជីព​របស់​នាង​ចំពោះ​សុខភាព។

អតីត​សហការី​ម្នាក់​ បាន​ចែករំលែក​ដោយ​សំដៅ​លើ​ដំណើរ​ផ្សព្វផ្សាយ​ដ៏​ខ្លាំង​ចំពោះរឿង Wicked និង Grande ជាមួយ​សហ​តារា Ethan Slater ថា ភាពយន្តនេះវា​ទាមទារ​ខាង​រាងកាយ​និងការលះបង់ដ៏ធំធេងនបំផុត។ រាងកាយរបស់នាងបានបាត់បង់ភាពជាខ្លួនឯងដោយមិនដឹងថាពេលណាត្រូវញ៉ាំ គេង ឬសម្រាកឡើយ។

តាម​ការ​រាយការណ៍​ថា កាលវិភាគ​របស់តារាស្រី បានទុក​កន្លែង​តិចតួច​បំផុតសម្រាប់​ការ​ថែទាំ​ខ្លួននាង។ ខួរក្បាលរបស់នាងត្រូវធ្វើការមិនសម្រាក ដែលនោះសបង្ហាញថា នាងទទួលបានអារម្មណ៍ហត់នឿយទាំងផ្លូវចិត្ត និងផ្លូវកាយ។

លើសពីនេះថែមទៀត Ariana បានបើកចំហជាយូរមកហើយ អំពីការតស៊ូផ្ទាល់ខ្លួនជាមួយនឹងការថប់បារម្ភដែលត្រូវប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ។ នាងបានលើកឡើងពីការព្រួយបារម្ភជាលើកដំបូងអំពីរូបរាងក្នុងឆ្នាំ ២០២៣ នៅពេលដែលអ្នកគាំទ្របានបញ្ចេញមតិអំពីការសម្រកទម្ងន់កំឡុងពេលថតរឿង Wicked ។ ឆ្លើយតបនៅលើ TikTok នាងបានពន្យល់ថា មានវិធីផ្សេងគ្នាជាច្រើនដើម្បីមើលទៅមានសុខភាពល្អ និងស្រស់ស្អាត។

មិនតែប៉ុណ្ណោះ ជីវិតផ្ទាល់ខ្លួនរបស់នាងក៏ស្ថិតនៅក្រោមសំពាធផ្លូវចិត្តនោះគឺការស្លាប់របស់អតីតមិត្តប្រុស Mac Miller ឆ្នាំ ២០១៨ បានបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងមកលើនាង។ Miller នៅតែជា ស្នេហាពិតរបស់នាង ហើយនាងមានកំហុសចំពោះជោគវាសនាសោកនាដកម្មរបស់គាត់។ ជីវិតស្នេហារបស់ Grande នៅតែមានភាពស្មុគ្រស្មាញ តាំងពីការភ្ជាប់ពាក្យជាមួយ Pete Davidson រហូតដល់ទំនាក់ទំនងថ្មីជាមួយ Slater ដែលបានកើតឡើងក្រោមកាលៈទេសៈដ៏ចម្រូងចម្រាស។

ទោះបីជាមានការពិបាកក៏ដោយ អ្នកដែលស្គាល់ Grande ពិពណ៌នាថា នាងមានភាពធន់និងរឹងមាំ ទោះជាមានរលកនៃការប្រឆាំង ឬមតិបែបណាក៏ដោយ តែតារាស្រីហាក់ព្យាយាមទប់ទល់នឹងវាដោយបង្ហាញថានាងស៊ូខ្លាំងបំផុត ទោះជាជីវិតដល់ស្លាប់។ ជាក់ស្ដែងដូចជារឿងដែលនាងសម្ដែង ទោះមានការប្រៀបធៀប តែនាងនៅតែជម្នះរហូតចេញផ្សាយ “Wicked” ការសម្តែងរបស់ Ariana ទទួលបានការអបអរសាទរយ៉ាងខ្លាំងពីអ្នកជំនាញជាច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទោះដោះលែង តែ Darren Wang នៅតែបំពេញកាតព្វកិច្ចយោធា បើគេចម្ដងនេះនឹងទោសធ្ងន់ជាងមុន

The post ជោគជ័យលើភាពយន្ត តែជីវិត Ariana ក្លាយជាមនុស្សផ្សេងគ្នា appeared first on Kampuchea Thmey Daily.