UN ព្រមានថា ផ្សែងពុលកំពុងបង្កគ្រោះថ្នាក់សុខភាព​កុមារ​រា​ប់​លាន​នាក់​​នៅខេត្ត Punjab ប៉ាគីស្ថាន

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបានព្រមានថាសុខភាពរបស់កុមារចំនួន១១ លាននាក់នៅក្នុងខេត្ត Punjabភាគខាងកើតប្រទេសប៉ាគីស្ថានស្ថិតក្នុងគ្រោះ... The post UN ព្រមានថា ផ្សែងពុលកំពុងបង្កគ្រោះថ្នាក់សុខភាព​កុមារ​រា​ប់​លាន​នាក់​​នៅខេត្ត Punjab ប៉ាគីស្ថាន appeared first on Kampuchea Thmey Daily.

UN ព្រមានថា ផ្សែងពុលកំពុងបង្កគ្រោះថ្នាក់សុខភាព​កុមារ​រា​ប់​លាន​នាក់​​នៅខេត្ត Punjab ប៉ាគីស្ថាន

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានព្រមានថា សុខភាពរបស់កុមារចំនួន១១​លាននាក់នៅក្នុងខេត្ត Punjab ភាគខាងកើត​នៃ​ប្រទេសប៉ាគីស្ថាន ស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែការបំពុលបរិយាកាសដែលអ្នកជំនាញនិយាយថា បានក្លាយទៅជារដូវទី៥ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១២​ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

ផ្សែងអ័ព្ទពុលបានគ្របដណ្ដប់ទីក្រុង Lahore និងស្រុកចំនួន១៧ផ្សេងទៀតនៅក្នុងរដ្ឋ Punjab ចាប់តាំងពីខែមុន បានបណ្ដាល​ឲ្យ​មនុស្សជាង ៤០០០០នាក់​កើត​​ជំងឺផ្លូវដង្ហើម និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

តំណាងអង្គការ UNICEF ប្រចាំប្រទេសប៉ាគីស្ថាន លោក Abdullah Fadil ក្នុងសេចក្តីថ្លែងការណ៍មួយ បានជំរុញ​ឱ្យរដ្ឋាភិបាល ខិតខំប្រឹងប្រែងជាបន្ទាន់ និងកាន់តែខ្លាំង ដើម្បីកាត់បន្ថយការបំពុលខ្យល់​ចំពោះកុមាររងគ្រោះ​១១លាននាក់​ដែលមានអាយុក្រោម​៥ឆ្នាំ និងអ្នកផ្សេងៗទៀត។

លោក Fadil បាននិយាយថា «មុននឹងឈានដល់កម្រិតបំបែកកំណត់ត្រានៃការបំពុលខ្យល់ទាំងនេះ ប្រហែល ១២% នៃការស្លាប់របស់កុមារអាយុក្រោម ៥ ឆ្នាំនៅក្នុងប្រទេសប៉ាគីស្ថានគឺដោយសារតែការបំពុលខ្យល់ ផលប៉ះពាល់នៃផ្សែងអ័ព្ទដ៏អាក្រក់ក្នុងឆ្នាំនេះនឹងត្រូវការពេលវេលាដើម្បីវាយតម្លៃ ប៉ុន្តែយើងដឹងថាការកើនឡើងទ្វេដង និងបីដងនៃការបំពុលបរិយាកាសនឹងមានផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទៅលើកុមារ និងស្ត្រីមានផ្ទៃពោះ»។

(រូបភាព៖ AP)

គួរបញ្ជាក់ថាប្រទេសប៉ាគីស្ថានបានបិទសាលារៀនរហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកានៅក្នុងផ្នែកខ្លះនៃខេត្ត Punjab ដែលជាវិធានការមានគោលបំណងការពារសុខភាពរបស់កុមារ។ អាជ្ញាធរកាលពីថ្ងៃសុក្របានបញ្ជាឱ្យបិទឧទ្យាន និងសារមន្ទីរទាំងអស់រយៈពេល ១០ ថ្ងៃ ហើយបានជំរុញឱ្យប្រជាជនជៀសវាងការធ្វើដំណើរចេញក្រៅដែលមិនចាំបាច់។

យោងតាមនាយកដ្ឋានការពារបរិស្ថានក្នុងខេត្តPunjab ទីក្រុង Multan នៅតែជាទីក្រុងដែលមានការបំពុលបរិស្ថានបំផុតកាលពីថ្ងៃច័ន្ទ ជាមួយនឹងសន្ទស្សន៍គុណភាពខ្យល់ប្រហែល ៨០០ លើសពីកម្រិត ៣០០ ត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដល់សុខភាព។

ទោះបីជារដ្ឋាភិបាលបានបញ្ជាឱ្យមានការចាំបាច់នៃការពាក់ម៉ាស់មុខក៏ដោយ នោះត្រូវបានប្រជាជនមិនយកចិត្តទុកដាក់យ៉ាងទូលំទូលាយនោះទេ។ រដ្ឋាភិបាល​ក៏​កំពុង​សម្លឹង​រក​វិធី​ដើម្បី​បង្ក​ភ្លៀង​ធ្លាក់​សិប្បនិម្មិត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុលនេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post UN ព្រមានថា ផ្សែងពុលកំពុងបង្កគ្រោះថ្នាក់សុខភាព​កុមារ​រា​ប់​លាន​នាក់​​នៅខេត្ត Punjab ប៉ាគីស្ថាន appeared first on Kampuchea Thmey Daily.