Selena ហត់នឹងឆ្លើយតបទៅកាន់ អ្នកបញ្ចេញមតិប៉ះពាល់រូបរាងនាង
Selena Gomez បានឆ្លើយតបនឹងការរិះគន់អំពីរាងកាយរបស់នាង បន្ទាប់ពីការបង្ហាញខ្លួនលើកម្រាលព្រំក្រហម... The post Selena ហត់នឹងឆ្លើយតបទៅកាន់ អ្នកបញ្ចេញមតិប៉ះពាល់រូបរាងនាង appeared first on Kampuchea Thmey Daily.
Selena Gomez បានឆ្លើយតបនឹងការរិះគន់អំពីរាងកាយរបស់នាង បន្ទាប់ពីការបង្ហាញខ្លួនលើកម្រាលព្រំក្រហមសម្រាប់ខ្សែភាពយន្ត Emilia Perez នៅ Los Angeles ។ តារាសម្ដែង និងជាតារាចម្រៀងវ័យ ៣២ឆ្នាំរូបនេះ បានស្លៀករ៉ូបពណ៌ខ្មៅតឹងណែន ហើយដាក់ដៃលើពោះ ដែលនាំឲ្យអ្នកប្រើប្រាស់ TikTok មួយចំនួនស្មានថា នាងកំពុងព្យាយាមលាក់បាំងរូបរាងពិតប្រាកដ ។
ដ្បិតថាយ៉ាងនេះក្ដី ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយអវិជ្ជមាន Selena បានបង្ហាញពីភាពមិនស្រួលដោយបង្ហាញថា តាមពិតទៅនាងទទួលរងពីការរីកធំនៃបាក់តេរីក្នុងពោះវៀនតូច ដែលជាស្ថានភាពដែលអាចបណ្តាលឲ្យហើមពោះ និងរោគសញ្ញាមិនស្រួលផ្សេងទៀត។
តារាស្រីវ័យ ៣២ឆ្នាំរូបនេះបានបញ្ចាក់ជាថ្មីម្ដងទៀតចំពោះមតិយោបល់របស់អ្នកប្រើប្រាស់នៅលើ X ថា «នេះធ្វើឲ្យខ្ញុំឈឺ ខ្ញុំមាន SIBO នៅក្នុងពោះវៀនតូចរបស់ខ្ញុំ ដែលបណ្ដាលឲ្យរលាក »។ នៅក្នុងការអត្ថាធិប្បាយដដែល Gomez បានបញ្ជាក់យ៉ាងច្បាស់ថា នាងមិនខ្វល់ពីការមិនមានរាងកាយស្គមនោះទេ អ្វីដែលសំខាន់គឺមានសុខភាពល្អតែប៉ុណ្ណោះ។
ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យជំងឺ Lupus ក្នុងឆ្នាំ ២០១៣ និងការប្តូរតម្រង់នោមក្នុងឆ្នាំ ២០១៧ នាងបានបើកចំហរអំពីបញ្ហាសុខភាពផ្ទាល់ខ្លួន។ ថ្មីៗនេះ នាងក៏បានចែករំលែកថា មិនអាចមានកូនបានដោយសារតែបញ្ហាសុខភាពដែលអាចធ្វើឲ្យនាងនិងទារកមានគ្រោះថ្នាក់ ដែលជាប្រធានបទដ៏លំបាកសម្រាប់ខ្លួននាងនាពេលអនាគត។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ Gomez រក្សានូវទស្សនវិស័យវិជ្ជមាន ដោយបង្ហាញពីការដឹងគុណចំពោះជម្រើសនៃភាពជាម្តាយដែលនាងមាន ដូចជាការពពោះជំនួស និងការសុំកូនចិញ្ចឹម។ នាងបានប្រាប់ Vanity Fair ថា «ខ្ញុំមានបញ្ហាសុខភាពជាច្រើន ដែលនឹងធ្វើឲ្យជីវិតខ្ញុំ និងទារករបស់ខ្ញុំប្រឈមមុខនឹងគ្រោះថ្នាក់។ នោះជាអ្វីដែលខ្ញុំត្រូវកាន់ទុក្ខមួយរយៈ »។
ចំពោះជីវិតផ្ទាល់ខ្លួន មិត្តប្រុសឈ្មោះ Benny Blanco ត្រូវគេដឹងថា មានទំនាក់ទំនងស្នេហាតាំងពីខែកក្កដា ឆ្នាំ ២០២៣ បានបង្ហាញពីបំណងចង់បង្កើតគ្រួសារជាមួយគ្នា។ Gomez បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់មិត្តប្រុសអំពីអនាគតនៃទំនាក់ទំនងរបស់ពួកគេ ដោយបង្ហាញសេចក្តីស្រឡាញ់ដែលនាងមានអារម្មណ៍ចំពោះគាត់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jason ហក់ទៅវាយតប់ជាមួយអ្នកទស្សនា ក្រោយគេប្រមាថស្នេហាប្អូនប្រុសជាមួយ Taylor Swift
The post Selena ហត់នឹងឆ្លើយតបទៅកាន់ អ្នកបញ្ចេញមតិប៉ះពាល់រូបរាងនាង appeared first on Kampuchea Thmey Daily.