Rice ស៊ុតហ្វ្រីឃីគ ២ គ្រាប់យប់មិញ សាងកំណត់ត្រាពិសេសមួយ សូម្បី M10, CR7 ក៏មិនធ្លាប់ធ្វើបាន
ខ្សែបម្រើការពាររបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Declan Rice បានសាងកំណត់ត្រាពិសេសមួយក្នុងពានរង្វាន់កំពូលរបស់ អឺរ៉ុប UEFA Champions League ដែលសូម្បីស្តេចបាល់ទាត់... The post Rice ស៊ុតហ្វ្រីឃីគ ២ គ្រាប់យប់មិញ សាងកំណត់ត្រាពិសេសមួយ សូម្បី M10, CR7 ក៏មិនធ្លាប់ធ្វើបាន appeared first on Kampuchea Thmey Daily.

ខ្សែបម្រើការពាររបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Declan Rice បានសាងកំណត់ត្រាពិសេសមួយក្នុងពានរង្វាន់កំពូលរបស់ អឺរ៉ុប UEFA Champions League ដែលសូម្បីស្តេចបាល់ទាត់ Lionel Messi និង Cristiano Ronaldo ក៏មិនធ្លាប់ធ្វើបាន។

Rice បានដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យក្រុមម្ចាស់ផ្ទះ Arsenal យកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផលយ៉ាងត្រចះត្រចង់ ៣-០ ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពាន UCL បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីតាមរយៈគ្រាប់បាល់ហ្វ្រីឃីគ ២ គ្រាប់ម្នាក់ឯងយ៉ាងអស្ចារ្យ និងមួយគ្រាប់ទៀត គឺរកបានដោយកីឡាករ Mikel Merino។
តាមរយៈគ្រាប់បាល់ហ្វ្រីឃីគទាំង ២ គ្រាប់នេះ បានធ្វើឱ្យខ្សែបម្រើសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំ បានសាងកំណត់ត្រាដ៏ពិសេសមួយ ដោយបានក្លាយជាកីឡាករបាល់ទាត់ដំបូងគេបំផុត ដែលអាចរកបានគ្រាប់បាល់ហ្វ្រីឃីគបានជោគជ័យដល់ទៅ ២ គ្រាប់ក្នុង១ប្រកួត នៅក្នុងការប្រកួតវគ្គចាញ់ធ្លាក់ពាន UCL។

យ៉ាងណា កន្លងមកនៅក្នុងប្រវត្តិសាស្ត្រ UCL ក៏ធ្លាប់មានកីឡាករធ្លាប់រកបានគ្រាប់បាល់ហ្វ្រីឃីគ ២ គ្រាប់ក្នុង១ប្រកួតដែរ ដូចជាលោក Rivaldo, Cristiano Ronaldo, Neymar និង Hakim Ziyech ប៉ុន្តែការស៊ុតបញ្ចូលទីរបស់ពួកគេ គឺនៅក្នុងការប្រកួតវគ្គជម្រុះក្នុងពូល ពោលមិនមែនជាការប្រកួតក្នុងវគ្គចាញ់ធ្លាក់ឡើយ៕

អត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
The post Rice ស៊ុតហ្វ្រីឃីគ ២ គ្រាប់យប់មិញ សាងកំណត់ត្រាពិសេសមួយ សូម្បី M10, CR7 ក៏មិនធ្លាប់ធ្វើបាន appeared first on Kampuchea Thmey Daily.