Barcelona នឹងអវត្តមានកីឡាករជម្រើសដំបូងម្នាក់ទល់នឹង Inter Milan ជើងទី ២
ក្លិប Barcelona បានចេញសេចក្តីប្រកាសជាផ្លូវការអំពីបញ្ហារបួសរបស់ខ្សែការពារស្លាបស្តាំ Jules Kounde ដោយរូបគេមានបញ្ហារបួសសរសៃពួរភ្លៅខាងឆ្វេង... The post Barcelona នឹងអវត្តមានកីឡាករជម្រើសដំបូងម្នាក់ទល់នឹង Inter Milan ជើងទី ២ appeared first on Kampuchea Thmey Daily.

ក្លិប Barcelona បានចេញសេចក្តីប្រកាសជាផ្លូវការអំពីបញ្ហារបួសរបស់ខ្សែការពារស្លាបស្តាំ Jules Kounde ដោយរូបគេមានបញ្ហារបួសសរសៃពួរភ្លៅខាងឆ្វេង។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ខ្សែការពារសញ្ជាតិ បារាំង រូបនេះនឹងសម្រាកនៅក្រៅទីលានរយៈពេល ៣ សប្តាហ៍។ យ៉ាងណា នេះគឺជាដំណឹងមិនល្អមួយផងដែរសម្រាប់ Barcelona ដោយសារបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងការប្រកួតប្រជែងខ្លាំងទាំងពាន La Liga និង Champions League។

Kounde បានជួបបញ្ហារបួសនេះ អំឡុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UCL ដែល Barcelona ស្មើគ្នា ៣-៣ ទល់នឹងក្រុម Inter Milan កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១ ខែ ឧសភា ខណៈរូបគេនឹងអវត្តមានការប្រកួតជើងទី ២ នៅថ្ងៃទី ៧ ខែ ឧសភា សប្តាហ៍ក្រោយ ដែលជាការប្រកួតដ៏សំខាន់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
The post Barcelona នឹងអវត្តមានកីឡាករជម្រើសដំបូងម្នាក់ទល់នឹង Inter Milan ជើងទី ២ appeared first on Kampuchea Thmey Daily.