ឧត្តមនាវីឯក ទៀ សុខា៖ ការងារហ្វឹកហ្វឺន ជាឆ្អឹងខ្នង ក្នុងផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខលម្អសមុទ្រ (គ.ជ.ស.ស) បានថ្លែងបញ្ជាក់ថា ការងារហ្វឹកហ្វឺនគឺជាឆ្អឹងខ្នង ក្នុងផែនការកែទម្រង់កងយោធពល ខេមរភូមិន្ទ គឺមានន័យថា បើយើងគ្មានធនធានមនុស្ស ដែលមានសមត្ថភាពបំពេញ ការងារទេ ដូចនេះការកែទម្រង់ ក៏មិនអាចសម្រេច ភារកិច្ចបានឡើយ ។ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្អសមុទ្រ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញនាំផ្លូវជំនាន់ទី៦ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល យុទ្ធវិធីជើងទឹកជំនាន់ទី៤ ឆ្នាំ២០២៤ នាថ្ងៃទី១១ វិច្ឆិកានេះ ឧត្តមនាវីឯក ទៀ សុខា បានមានប្រសាសន៍ថា ជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរ របស់ប្រទេសជាតិទាំងមូល កងយោធពល ខេមរភូមិន្ទ និយាយរួម និយាយដោយឡែក កងទ័ពជើងទឹក ក៏បានចូលរួមចំណែក យ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន យ៉ាងអង់អាចក្លាហាន ក្នុងការការពារអធិបតេយ្យភាព […]

ឧត្តមនាវីឯក ទៀ សុខា៖ ការងារហ្វឹកហ្វឺន ជាឆ្អឹងខ្នង ក្នុងផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខលម្អសមុទ្រ (គ.ជ.ស.ស) បានថ្លែងបញ្ជាក់ថា ការងារហ្វឹកហ្វឺនគឺជាឆ្អឹងខ្នង ក្នុងផែនការកែទម្រង់កងយោធពល ខេមរភូមិន្ទ គឺមានន័យថា បើយើងគ្មានធនធានមនុស្ស ដែលមានសមត្ថភាពបំពេញ ការងារទេ ដូចនេះការកែទម្រង់ ក៏មិនអាចសម្រេច ភារកិច្ចបានឡើយ ។

ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្អសមុទ្រ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញនាំផ្លូវជំនាន់ទី៦ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល យុទ្ធវិធីជើងទឹកជំនាន់ទី៤ ឆ្នាំ២០២៤ នាថ្ងៃទី១១ វិច្ឆិកានេះ ឧត្តមនាវីឯក ទៀ សុខា បានមានប្រសាសន៍ថា ជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរ របស់ប្រទេសជាតិទាំងមូល កងយោធពល ខេមរភូមិន្ទ និយាយរួម និយាយដោយឡែក កងទ័ពជើងទឹក ក៏បានចូលរួមចំណែក យ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន យ៉ាងអង់អាចក្លាហាន ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងការពារយ៉ាងរឹងមាំ ដែនកោះ-ឆ្នេរ និងរាល់បណ្តាភូមិសាស្រ្តពាក់ព័ន្ធដ៏ទៃទៀត ដែល ថ្នាក់លើបានកំណត់ ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

មេបញ្ជាការរងកងទ័ពជើងទឹក បានគូសបញ្ជាក់ថា «ខ្ញុំសូមជម្រាបថា នាសម័យទំនើប ប្រព័ន្ធបច្ចេកវិទ្យាជឿនលឿន ទាមទារនូវការ យកចិត្តទុកដាក់ ឲ្យកាន់តែខ្លាំងនិងជាប់ជា ប្រចាំនូវសមត្ថភាព របស់នាយនាវី ដែលជា មេបញ្ជាការគ្រប់ថ្នាក់។ ដូច្នេះបណ្តាកងឯកភាព ចំណុះកងទ័ពជើងទឹកទាំងអស់ ត្រូវយក ចិត្តទុកដាក់លើការងារហ្វឹកហ្វឺន ដែលជាផ្នែកមួយ ក្នុងការលើកកម្ពស់ សមត្ថភាពកម្រិត យល់ដឹង មានលទ្ធភាពអាចប្រយុទ្ធបានគ្រប់កម្រិត គ្រប់កាលៈទេសៈនៅពេលមាន តម្រូវការ។ ហេតុនេះការងារហ្វឹកហ្វឺនគឺជាឆ្អឹងខ្នង ក្នុងផែនការកែទម្រង់កងយោធពល ខេមរភូមិន្ទ គឺមានន័យថា បើយើងគ្មានធនធានមនុស្ស ដែលមានសមត្ថភាពបំពេញ ការងារទេ ដូចនេះការកែទម្រង់ ក៏មិនអាចសម្រេចភារកិច្ចបានឡើយ» ។

ឆ្លៀតក្នុងឱកាសនេះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានកោតសរសើរយ៉ាងស្មោះ ចំពោះការខិតខំប្រឹង ប្រែងរបស់អស់លោកយោធាចារ្យ និងគណៈកម្មការគ្រប់គ្រងវគ្គ ដែលបានយកអស់ កំលាំងកាយ ប្រមែប្រមូលចងក្រងឯកសារ បទពិសោធន៍ និងបញ្ចេញនូវទេពកោសល្យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានអនុវត្តទៅតាមផែនការកំណត់ រហូតសម្រេចបានលទ្ធផលល្អនាថ្ងៃនេះ។

ទន្ទឹមនឹងមោទនភាព ចំពោះលទ្ធផល ដែលវិទ្យាស្ថានកងទ័ពជើងទឹក ទទួលបាន នាពេលនេះ និងដើម្បីឈានទៅសម្រេចបានតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឧត្តមនាវីឯក ទៀ សុខា ក៏បានយកឱកាសនេះផ្តាំផ្ញើ នូវកិច្ចការមួយចំនួនរួមមាន៖
១-មានតែនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែមួយគត់ដែលនាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍន៍។
២-មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺធានាបាន និរន្តន៌ភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ លើគ្រប់វិស័យ។

៣-ប្តេជ្ញាថែរក្សានិងការពារសន្តិភាពឲ្យបានជាដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៏ ដោយ។
៤-ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំ តាមរយៈការ ហ្វឹកហ្វឺន ការរៀនសូត្រ ការស្វែងយល់ពីការប្រើប្រាស់ និងការថែទាំសម្ភារៈបច្ចេកទេស និងយុទ្ធោបករណ៍ដែលបានបំពាក់។
៥-ត្រូវបន្តគោរពវិន័យសណ្តាប់ធ្នាប់ឲ្យបានខ្ជាប់ខ្ជួន សមជាយោធិនគំរូ និងយក ចំណេះ ជំនាញ ដែលទទួលបានពីវគ្គសិក្សានេះ ទៅបម្រើអង្គភាពដោយទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ៕