អ៊ុយក្រែន អះអាងថា រុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីល ជាលើកដំបូង មកលើរដ្ឋធានីរបស់ខ្លួន
គៀវ ៖ ការបំផ្ទុះបានផ្ទុះឡើង នៅពាសពេញ ទីក្រុងគៀវ កាលពីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារ ដោយមីស៊ីលលើកដំបូង របស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន គិតចាប់តាំងពីខែសីហា ដោយបង្ខំស្ត្រីវ័យចំណាស់ និងកុមារតូចៗ ឱ្យជ្រកកោននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែង ។ពលរដ្ឋអ៊ុយក្រែន បានរង់ចាំការវាយប្រហារ ដោយមីស៊ីលដ៏ធំមួយអស់រយៈពេលជាច្រើនខែ ដោយព្រួយបារម្ភថា វាអាចនឹងធ្វើការវាយលុកថ្មីដល់ប្រព័ន្ធថាមពលដែលជាប់គាំង និងបណ្តាលឱ្យដាច់ភ្លើងជាយូរនៅពេល ដែលរដូវរងាចូលមកដល់ ។ កងទ័ពអាកាសបានឲ្យដឹងថា កងការពារអាកាសបានស្ទាក់ចាប់មីស៊ីលដែលធ្លាក់ចុះចំនួន២គ្រាប់ មីស៊ីលផ្លោងចំនួន២គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន៣៧គ្រឿងនៅទូទាំងប្រទេស ។ មិនមានការស្លាប់និងការខូចខាតធំដុំត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងទីក្រុង គៀវ នោះទេ ។ លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតី បានសរសេរនៅលើបណ្តាញសង្គម Telegram ថា “លោក ពូទីន កំពុងបើកការវាយប្រហារដោយមីស៊ីលមកលើទីក្រុង គៀវ នៅពេលនេះ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
គៀវ ៖ ការបំផ្ទុះបានផ្ទុះឡើង នៅពាសពេញ ទីក្រុងគៀវ កាលពីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារ ដោយមីស៊ីលលើកដំបូង របស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន គិតចាប់តាំងពីខែសីហា ដោយបង្ខំស្ត្រីវ័យចំណាស់ និងកុមារតូចៗ ឱ្យជ្រកកោននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែង ។
ពលរដ្ឋអ៊ុយក្រែន បានរង់ចាំការវាយប្រហារ ដោយមីស៊ីលដ៏ធំមួយអស់រយៈពេលជាច្រើនខែ ដោយព្រួយបារម្ភថា វាអាចនឹងធ្វើការវាយលុកថ្មីដល់ប្រព័ន្ធថាមពលដែលជាប់គាំង និងបណ្តាលឱ្យដាច់ភ្លើងជាយូរនៅពេល ដែលរដូវរងាចូលមកដល់ ។
កងទ័ពអាកាសបានឲ្យដឹងថា កងការពារអាកាសបានស្ទាក់ចាប់មីស៊ីលដែលធ្លាក់ចុះចំនួន២គ្រាប់ មីស៊ីលផ្លោងចំនួន២គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន៣៧គ្រឿងនៅទូទាំងប្រទេស ។ មិនមានការស្លាប់និងការខូចខាតធំដុំត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងទីក្រុង គៀវ នោះទេ ។
លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតី បានសរសេរនៅលើបណ្តាញសង្គម Telegram ថា “លោក ពូទីន កំពុងបើកការវាយប្រហារដោយមីស៊ីលមកលើទីក្រុង គៀវ នៅពេលនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា