អ៊ុយក្រែន ថា គ្រាប់បែកនុយក្លេអ៊ែរក៏មិនអាចជួយទីក្រុងកៀវឈ្នះសង្គ្រាម រុស្ស៊ី
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយថា... The post អ៊ុយក្រែន ថា គ្រាប់បែកនុយក្លេអ៊ែរក៏មិនអាចជួយទីក្រុងកៀវឈ្នះសង្គ្រាម រុស្ស៊ី appeared first on Kampuchea Thmey Daily.
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយថា គ្រាប់បែកនុយក្លេអ៊ែរមិនអាចជួយឲ្យអ៊ុយក្រែនយកជ័យជម្នះលើសង្គ្រាមជាមួយរុស្ស៊ីបានឡើយ ហើយរដ្ឋាភិបាលទីក្រុងកៀវក៏មិនចូលរួមក្នុងការបង្កើតអាវុធប្រភេទនេះផងដែរ។
លោក Podolyak បាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X កាលពីថ្ងៃសុក្រថា «បើទោះបីជាអ៊ុយក្រែនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរនាពេលអនាគតក៏ដោយ ប៉ុន្តែយើងមិនអាចរារាំងចក្រភពមួយដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេទី២ របស់ពិភពលោកបាននោះទេ»។
ការអះអាងរបស់ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនរូបនេះកើតមានឡើង បន្ទាប់ពីកាសែតអង់គ្លេសបានរាយការណ៍កាលពីថ្ងៃពុធថា អ៊ុយក្រែនអាចផលិតគ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេលត្រឹម ២ ឬ ៣ ខែប៉ុណ្ណោះ ប្រសិនបើសហរដ្ឋអាមេរិកកាត់បន្ថយជំនួយយោធាដល់រដ្ឋាភិបាលទីក្រុងកៀវ។
យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhii Tykhyi បាននិយាយនៅពេលនោះថា អ៊ុយក្រែនមិនមានអាវុធនុយក្លេអ៊ែរ ហើយក៏មិនមានបំណងផលិតនោះដែរ ។ អ៊ុយក្រែនមានតែសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ប៉ុណ្ណោះ។
ចំណែកកាសែត Bild ក៏បានចុះផ្សាយដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនដែលសុំនិយាយមិនបញ្ចេញឈ្មោះថា អ៊ុយក្រែនអាចបង្កើតគ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដើម្បីប្រើវាទប់ទល់នឹងរុស្ស៊ី ប្រសិនបើអង្គការណាតូមិនអញ្ជើញអ៊ុយក្រែនឲ្យចូលរួមក្នុងសម្ព័ន្ធមិត្តមួយនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រដ្ឋបាល បៃដិន នឹងសម្រុកផ្តល់ជំនួយឲ្យអ៊ុយក្រែន ទុកប្រយុទ្ធជាមួយរុស្ស៊ី នៅឆ្នាំក្រោយ
The post អ៊ុយក្រែន ថា គ្រាប់បែកនុយក្លេអ៊ែរក៏មិនអាចជួយទីក្រុងកៀវឈ្នះសង្គ្រាម រុស្ស៊ី appeared first on Kampuchea Thmey Daily.