អាមេរិក ប្រគល់យន្តហោះហ្វឹកហ្វឺន T-6C ចំនួន ៥ គ្រឿងឲ្យវៀតណាម
បរទេស៖ ក្រសួងការបរទេសវៀតណាម បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមបានទទួល យន្តហោះហ្វឹកហាត់ប្រភេទ T-6C ចំនួន ៥គ្រឿង ពីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បាននិយាយនៅក្នុងជំនួបសារព័ត៌មានថា “ដោយផ្អែកលើកិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី គឺប្រទេសវៀតណាមកាលពីថ្ងៃទី២០ ខែវិច្ឆិកា បានទទួលយន្តហោះហ្វឹកហ្វឺន T6-C ជំនាន់ថ្មីចំនួន ៥គ្រឿង ដែលផលិតដោយសហរដ្ឋអាមេរិក”។ លោកស្រី Hang បាននិយាយថា សកម្មភាពស្ថិតនៅក្នុងក្របខណ្ឌ វៀតណាម-អាមេរិក។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ កន្លងមក ស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម បានចេញសេចក្តីប្រកាសព័ត៌មានមួយថា ពិធីផ្ទេរយន្តហោះនេះ ធ្វើឡើងនៅទីក្រុង Phan Thiet។ យន្តហោះ T-6C គឺជាការធ្វើឱ្យប្រសើរឡើងពីខ្សែ T-6B ហើយត្រូវបានផលិតសម្រាប់ការនាំចេញ។ ស្ថានទូតសហរដ្ឋអាមេរិកបាននិយាយថា យន្តហោះទាំងប្រាំគ្រឿងដែលត្រូវបាន ផ្ទេរគឺជាផ្នែកមួយនៃក្រុមចំនួន ១២ […]
បរទេស៖ ក្រសួងការបរទេសវៀតណាម បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមបានទទួល យន្តហោះហ្វឹកហាត់ប្រភេទ T-6C ចំនួន ៥គ្រឿង ពីសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បាននិយាយនៅក្នុងជំនួបសារព័ត៌មានថា “ដោយផ្អែកលើកិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី គឺប្រទេសវៀតណាមកាលពីថ្ងៃទី២០ ខែវិច្ឆិកា បានទទួលយន្តហោះហ្វឹកហ្វឺន T6-C ជំនាន់ថ្មីចំនួន ៥គ្រឿង ដែលផលិតដោយសហរដ្ឋអាមេរិក”។
លោកស្រី Hang បាននិយាយថា សកម្មភាពស្ថិតនៅក្នុងក្របខណ្ឌ វៀតណាម-អាមេរិក។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ កន្លងមក ស្ថានទូតអាមេរិកប្រចាំប្រទេសវៀតណាម បានចេញសេចក្តីប្រកាសព័ត៌មានមួយថា ពិធីផ្ទេរយន្តហោះនេះ ធ្វើឡើងនៅទីក្រុង Phan Thiet។
យន្តហោះ T-6C គឺជាការធ្វើឱ្យប្រសើរឡើងពីខ្សែ T-6B ហើយត្រូវបានផលិតសម្រាប់ការនាំចេញ។ ស្ថានទូតសហរដ្ឋអាមេរិកបាននិយាយថា យន្តហោះទាំងប្រាំគ្រឿងដែលត្រូវបាន ផ្ទេរគឺជាផ្នែកមួយនៃក្រុមចំនួន ១២ ដែលសហរដ្ឋអាមេរិកនឹងប្រគល់ឱ្យប្រទេសវៀតណាម តាមកិច្ចព្រមព្រៀងនៅឆ្នាំ ២០២១ ៕
ប្រែសម្រួលៈ ណៃ តុលា