ស្រូវកសិករក្នុង ស្រុក-ក្រុង ចំនួនពីរ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងប្រឈមកង្វះទឹក
កំពង់ស្ពឺ ៖ ដំណាំស្រូវរបស់ប្រជាពលរដ្ឋស្ថិត ក្នុងឃុំចំនួនពីរក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងប្រឈមនឹងកង្វះទឹក គ្រាដែលស្រូវធ្ងន់កំពុងចេញផ្លែ នឹងត្រៀមប្រមូលផល នៅកំឡុងសប្តាហ៍ទី២ ខែធ្នូខាងមុខ ។ នេះបើយោងតាមការឱ្យដឹងពីលោក យឹម ណន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោក យឹម ណន បានឱ្យដឹងថា ស្រូវធ្ងន់ប្រមាណ២០ហិកតា ស្ថិតនៅក្នុងសង្កាត់កណ្តោលដុំ នៃក្រុងច្បារមនបាននិងកំពុងជួបប្រទះកង្វះទឹក ស្រពេលដែលស្រូវ ក៏កំពុងចេញផ្លែនិង ដាក់គ្រាប់ផងដែរ។ទន្ទឹកគ្នានេះ ភូមិចំនួន២ឃុំតាំងក្រូចក្នុងស្រុកសំរោងទង ក៏កំពុងជួបបញ្ហាប្រឈមដូចគ្នាដែរ ដែលទាមទារឱ្យមន្ត្រីនៃមន្ទីរជំនាញ ត្រូវចុះជួយអន្តរាគមន៍បន្ទាន់ ។ ក្នុងនោះគឺភូមិអន្លង់ធម្ម ប៉ះពាល់លើផ្ទៃដីស្រែកសិករ ពេញមួយភូមិស្មើរនិង៦០ហិតា ស្មើរនិង ១៤០គ្រួសារ ភូមិអណ្តូងស្លា ប៉ះពាល់លើផ្ទៃដី ៨០% នៃផ្ទៃដីស្រែរបស់កសិករសរុបស្មើរនិង៨០ ហិតា ត្រូវនិង១៥០ គ្រួសារ ហើយ ចំពោះស្រុកផ្សេងទៀត មិនមានផលប៉ះពាល់ទេ និងកំពុងប្រមូលផលបានប្រមាណជិត៥០%ហើយដែរ ។ លោកថា ខណៈដែលស្រូវធ្ងន់ កំពុងចេញផ្លែ (កួរ) និងដាក់គ្រាប់នេះ […]
កំពង់ស្ពឺ ៖ ដំណាំស្រូវរបស់ប្រជាពលរដ្ឋស្ថិត ក្នុងឃុំចំនួនពីរក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងប្រឈមនឹងកង្វះទឹក គ្រាដែលស្រូវធ្ងន់កំពុងចេញផ្លែ នឹងត្រៀមប្រមូលផល នៅកំឡុងសប្តាហ៍ទី២ ខែធ្នូខាងមុខ ។
នេះបើយោងតាមការឱ្យដឹងពីលោក យឹម ណន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោក យឹម ណន បានឱ្យដឹងថា ស្រូវធ្ងន់ប្រមាណ២០ហិកតា ស្ថិតនៅក្នុងសង្កាត់កណ្តោលដុំ នៃក្រុងច្បារមនបាននិងកំពុងជួបប្រទះកង្វះទឹក ស្រពេលដែលស្រូវ ក៏កំពុងចេញផ្លែនិង ដាក់គ្រាប់ផងដែរ។ទន្ទឹកគ្នានេះ ភូមិចំនួន២ឃុំតាំងក្រូចក្នុងស្រុកសំរោងទង ក៏កំពុងជួបបញ្ហាប្រឈមដូចគ្នាដែរ ដែលទាមទារឱ្យមន្ត្រីនៃមន្ទីរជំនាញ ត្រូវចុះជួយអន្តរាគមន៍បន្ទាន់ ។
ក្នុងនោះគឺភូមិអន្លង់ធម្ម ប៉ះពាល់លើផ្ទៃដីស្រែកសិករ ពេញមួយភូមិស្មើរនិង៦០ហិតា ស្មើរនិង ១៤០គ្រួសារ ភូមិអណ្តូងស្លា ប៉ះពាល់លើផ្ទៃដី ៨០% នៃផ្ទៃដីស្រែរបស់កសិករសរុបស្មើរនិង៨០ ហិតា ត្រូវនិង១៥០ គ្រួសារ ហើយ ចំពោះស្រុកផ្សេងទៀត មិនមានផលប៉ះពាល់ទេ និងកំពុងប្រមូលផលបានប្រមាណជិត៥០%ហើយដែរ ។
លោកថា ខណៈដែលស្រូវធ្ងន់ កំពុងចេញផ្លែ (កួរ) និងដាក់គ្រាប់នេះ ប្រសិនជាមិនទឹកគ្រប់គ្រាន់ និងធ្វើឱ្យផ្លែស្រូវប្រឈម នឹងការស្កកឬគ្រាប់មិនពេញទឹក ។
ដើម្បីជួយសង្គ្រោះឱ្យទាន់ ពេលវេលា មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺលោក ញ៉ាញ់ ជាបហ៊ង ក៏បានដឹកនាំក្រុមការងារមន្ទីរបានបញ្ចុះម៉ាស៊ីនបូមទឹកកម្លាំង៦៥សេះ ចំនួន០១គ្រឿងដើម្បីបូមទឹកពីប្រព័ន្ធប្រឡាយមេរលាំងជ្រៃខាងជើង បញ្ជូនទៅផ្នែកខាងក្រោមបញ្ចូល ក្នុងស្រែដែលកំពុងរងផលប៉ះពាល់ ។
ករណីសង្គ្រោះបន្ទាន់នេះលោក យឹម ណន បានដាក់ការរំពឹងថា ស្រូវធ្ងន់របស់ប្រជាកសិករ ទាំងអស់ខាងលើ នឹងអាចជួយសង្គ្រោះទាន់ពេលវេលា ខណៈរដូវប្រមូលផលនៅអូសបន្លាយ រហូតដល់សប្តាហ៍ទី២ នៃខែធ្នូ ៕
ដោយ:សុខសុភ័ណ្ឌ រូបថតមន្ទីរធនធានទឹក