ស៊ូដង់ ចោទ​បណ្ដាប្រទេស​លោក​ខាង​លិច ​ពី​បទ​ធ្វើ​នយោបាយ​លើ​ការងារ​មនុស្សធម៌

កាធុម៖ ប្រទេសស៊ូដង់ បានចោទប្រកាន់ប្រទេសលោកខាងលិចមួយចំនួន ពីបទធ្វើនយោបាយលើកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ហើយបានបន្ទោសកងទ័ព និងរដ្ឋាភិបាលស៊ូដង់ ដោយអយុត្តិធម៌ចំពោះការរារាំងជំនួយ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៨ ខែតុលា ដោយចក្រភពអង់គ្លេស ទីភ្នាក់ងារជំនួយអាមេរិក USAID ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ អៀរឡង់ ស្វីស កាណាដា និងស្នងការអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិ ដែលបានអំពាវនាវឱ្យបញ្ចប់ការបិទផ្លូវរារាំងការចូលប្រើប្រាស់ជំនួយ នៅស៊ូដង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសស៊ូដង់ បានបរិហារសេចក្តីថ្លែងការណ៍រួមថាមានភាពលំអៀង ដោយអះអាងថាមិនមានភស្តុតាងណាមួយ ដែលបង្ហាញថា រដ្ឋាភិបាលមានចេតនារារាំងប្រតិបត្តិការមនុស្សធម៌នោះទេ។ ក្រសួង​បាន​បដិសេធ​ថា អាជ្ញាធរ​រដ្ឋាភិបាល​មិន​មាន​ចេតនា​រារាំង​ការ​ចេញ​ទិដ្ឋាការ​ចូល និង​លិខិត​អនុញ្ញាត​ធ្វើ​ចលនា​សម្រាប់​កម្មករ​មនុស្សធម៌ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពក៏បានសម្តែងការព្រួយបារម្ភ ចំពោះការអំពាវនាវឱ្យអង្គការមនុស្សធម៌ធ្វើប្រតិបត្តិការដោយឯករាជ្យពីការត្រួតពិនិត្យរបស់រដ្ឋាភិបាល ដោយបង្ហាញថាវាអាចធ្វើឱ

ស៊ូដង់ ចោទ​បណ្ដាប្រទេស​លោក​ខាង​លិច ​ពី​បទ​ធ្វើ​នយោបាយ​លើ​ការងារ​មនុស្សធម៌

កាធុម៖ ប្រទេសស៊ូដង់ បានចោទប្រកាន់ប្រទេសលោកខាងលិចមួយចំនួន ពីបទធ្វើនយោបាយលើកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ហើយបានបន្ទោសកងទ័ព និងរដ្ឋាភិបាលស៊ូដង់ ដោយអយុត្តិធម៌ចំពោះការរារាំងជំនួយ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី១៨ ខែតុលា ដោយចក្រភពអង់គ្លេស ទីភ្នាក់ងារជំនួយអាមេរិក USAID ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ អៀរឡង់ ស្វីស កាណាដា និងស្នងការអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិ ដែលបានអំពាវនាវឱ្យបញ្ចប់ការបិទផ្លូវរារាំងការចូលប្រើប្រាស់ជំនួយ នៅស៊ូដង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសស៊ូដង់ បានបរិហារសេចក្តីថ្លែងការណ៍រួមថាមានភាពលំអៀង ដោយអះអាងថាមិនមានភស្តុតាងណាមួយ ដែលបង្ហាញថា រដ្ឋាភិបាលមានចេតនារារាំងប្រតិបត្តិការមនុស្សធម៌នោះទេ។

ក្រសួង​បាន​បដិសេធ​ថា អាជ្ញាធរ​រដ្ឋាភិបាល​មិន​មាន​ចេតនា​រារាំង​ការ​ចេញ​ទិដ្ឋាការ​ចូល និង​លិខិត​អនុញ្ញាត​ធ្វើ​ចលនា​សម្រាប់​កម្មករ​មនុស្សធម៌ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពក៏បានសម្តែងការព្រួយបារម្ភ ចំពោះការអំពាវនាវឱ្យអង្គការមនុស្សធម៌ធ្វើប្រតិបត្តិការដោយឯករាជ្យពីការត្រួតពិនិត្យរបស់រដ្ឋាភិបាល ដោយបង្ហាញថាវាអាចធ្វើឱ្យប៉ះពាល់ដល់អាជ្ញាធររដ្ឋ៕

ប្រែសម្រួល ឈូក បូរ៉ា