សេដ្ឋកិច្ចថៃ កើន ៣ ភាគរយ នៅត្រីមាសទី៣ ឆ្នាំលើឆ្នាំ លឿនបំផុតក្នុងរយៈពេល២ឆ្នាំ
កំណើនសេដ្ឋកិច្ចថៃនៅត្រីមាសទី៣ បង្ហាញពីភាពប្រសើរឡើងជាងការរំពឹងទុក ខណៈថៃបានប្រឈមមុខនឹងសេដ្ឋកិច្ចដើរអូសជើងក្រោយវិបត្តិកូវីដ១៩ ដោយសារបំណុលគ្រួសារខ្ពស់ តម្រូវការក្នុងស្រុកខ្សោយ ដូចគ្នានឹងស្ថានភាពតម្រូវការនៅប្រទេសដៃគូពាណិជ្ជកម្មដ៏ធំរបស់ថៃ គឺចិន។ The post សេដ្ឋកិច្ចថៃ កើន ៣ ភាគរយ នៅត្រីមាសទី៣ ឆ្នាំលើឆ្នាំ លឿនបំផុតក្នុងរយៈពេល២ឆ្នាំ appeared first on Kampuchea Thmey Daily.
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានឱ្យដឹងនៅថ្ងៃនេះថា សេដ្ឋកិច្ចរបស់ប្រទេសបានកើនឡើង ៣ ភាគរយ នៅត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលវាជាកំណើនលឿនបំផុតក្នុងរយៈពេល ២ ឆ្នាំ និងលើសការព្យាករ ២,៦ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ធៀបនឹងត្រីមាសទី២វិញ សេដ្ឋកិច្ចថៃបានកើនឡើង ១,២ ភាគរយ នៅត្រីមាសទី៣ ដែលជាកំណើនធំបំផុតក្នុងរយៈពេល ១៨ ខែ ហើយលើសពីការព្យាករ ០,៨ ភាគរយ។ កាលពីត្រីមាសទី២ សេដ្ឋកិច្ចថៃកើនឡើង ២,២ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ និង ០,៨ ភាគរយ ធៀបនឹងត្រីមាសទី១។
ជាមួយគ្នានេះ NESDC បានព្យាករពីកំណើនសេដ្ឋកិច្ច ២,៦ ភាគរយ នៅឆ្នាំនេះ ដោយត្រូវនឹងរង្វង់ព្យាករ ២,៣-២,៨ កាលពីលើកមុន ខណៈកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ រំពឹងនឹងនៅចន្លោះពី ២,៣-៣,៣ ភាគរយ។
គួរគូសបញ្ជាក់ កំណើនសេដ្ឋកិច្ចថៃនៅត្រីមាសទី៣ បង្ហាញពីភាពប្រសើរឡើងជាងការរំពឹងទុក ខណៈថៃបានប្រឈមមុខនឹងសេដ្ឋកិច្ចដើរអូសជើងក្រោយវិបត្តិកូវីដ១៩ ដោយសារបំណុលគ្រួសារខ្ពស់ តម្រូវការក្នុងស្រុកខ្សោយ ដូចគ្នានឹងស្ថានភាពតម្រូវការនៅប្រទេសដៃគូពាណិជ្ជកម្មដ៏ធំរបស់ថៃ គឺចិន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយថា រដ្ឋាភិបាលថៃនឹងពិចារណាវិធានការជំរុញសេដ្ឋកិច្ចបន្ថែមទៀតនៅថ្ងៃអង្គារនេះ រួមទាំងដំណាក់កាលទី២នៃគោលនយោបាយ «កាបូបឌីជីថល» ដែលចែកលុយប្រមាណ ១០ ០០០ លានបាត/ម្នាក់ ដល់ពលរដ្ឋថៃ ដើម្បីជំរុញការចំណាយ។ វិស័យទេសចរណ៍ និងការនាំចេញ គឺជាវិស័យជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ថៃ ហើយរំពឹងថានឹងបន្តជួយដល់សេដ្ឋកិច្ចនៅឆ្នាំក្រោយទៅទៀត៕
The post សេដ្ឋកិច្ចថៃ កើន ៣ ភាគរយ នៅត្រីមាសទី៣ ឆ្នាំលើឆ្នាំ លឿនបំផុតក្នុងរយៈពេល២ឆ្នាំ appeared first on Kampuchea Thmey Daily.