សេចក្តីព្រាងបទឈប់បាញ់ តម្រូវឱ្យអ៊ីស្រាអែលដកខ្លួនចេញពីលីបង់ ក្នុងរយៈពេល ៧ថ្ងៃ

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ីស្រាអែល Kan TV បានបង្ហាញឯកសារដែលអះអាងថា ជាសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នាពេលបច្ចុប្បន្ននេះ។ ដកស្រង់ពីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ប៉ុស្តិ៍ព័ត៌មានបានចុះផ្សាយថា គណៈរដ្ឋមន្ត្រីសង្គ្រាមពេញចិត្តនឹងសេចក្តីព្រាងដែលត្រូវបានបង្កើតឡើងដោយបេសកជនអាមេរិកលោក Amos Hochstein ហើយបានដាក់ជូនអ៊ីស្រាអែល ហើយឱកាសនៃការទទួលយករបស់វា គឺមានកម្រិតខ្ពស់។ យោងតាមសេចក្តីព្រាងច្បាប់នេះ អ៊ីស្រាអែលនឹងត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ៧ថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនឹងត្រូវបានត្រួតពិនិត្យដោយសហរដ្ឋអាមេរិក និងប្រទេសមួយផ្សេងទៀត។ ក្នុងរយៈពេល ៦០ថ្ងៃ ប្រទេសលីបង់ នឹងត្រូវរំសាយក្រុមយោធាមិនផ្លូវការណាមួយនៅភាគខាងត្បូងប្រទេសលីបង់ ហើយត្រួតពិនិត្យការលក់ និងផលិតអាវុធនៅលើទឹកដីរបស់ខ្លួន ដើម្បីកុំឱ្យពួកគេឈានដល់ក្រុមហេសបូឡា ឬក្រុមប្រដាប់អាវុធដទៃទៀត។ កងទ័ពលីបង់ និងកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) នឹងក្លាយជាកងកម្លាំង

សេចក្តីព្រាងបទឈប់បាញ់ តម្រូវឱ្យអ៊ីស្រាអែលដកខ្លួនចេញពីលីបង់ ក្នុងរយៈពេល ៧ថ្ងៃ

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ីស្រាអែល Kan TV បានបង្ហាញឯកសារដែលអះអាងថា ជាសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នាពេលបច្ចុប្បន្ននេះ។

ដកស្រង់ពីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ប៉ុស្តិ៍ព័ត៌មានបានចុះផ្សាយថា គណៈរដ្ឋមន្ត្រីសង្គ្រាមពេញចិត្តនឹងសេចក្តីព្រាងដែលត្រូវបានបង្កើតឡើងដោយបេសកជនអាមេរិកលោក Amos Hochstein ហើយបានដាក់ជូនអ៊ីស្រាអែល ហើយឱកាសនៃការទទួលយករបស់វា គឺមានកម្រិតខ្ពស់។

យោងតាមសេចក្តីព្រាងច្បាប់នេះ អ៊ីស្រាអែលនឹងត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ៧ថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនឹងត្រូវបានត្រួតពិនិត្យដោយសហរដ្ឋអាមេរិក និងប្រទេសមួយផ្សេងទៀត។

ក្នុងរយៈពេល ៦០ថ្ងៃ ប្រទេសលីបង់ នឹងត្រូវរំសាយក្រុមយោធាមិនផ្លូវការណាមួយនៅភាគខាងត្បូងប្រទេសលីបង់ ហើយត្រួតពិនិត្យការលក់ និងផលិតអាវុធនៅលើទឹកដីរបស់ខ្លួន ដើម្បីកុំឱ្យពួកគេឈានដល់ក្រុមហេសបូឡា ឬក្រុមប្រដាប់អាវុធដទៃទៀត។

កងទ័ពលីបង់ និងកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) នឹងក្លាយជាកងកម្លាំងប្រដាប់អាវុធតែមួយគត់នៅភាគខាងត្បូងប្រទេសលីបង់៕

ប្រែសម្រួល ឈូក បូរ៉ា