សិង្ហបុរី៖ បុរសម្នាក់ត្រូវជាប់គុកពីបទលួចត្រីបបែល albino
បុរសម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ថ្ងៃ ពីបទលួចត្រីបបែលតម្លៃ ១,៣៨០ ដុល្លារសិង្ហបុរី ដែលស្មើនឹង១០៤០ ... The post សិង្ហបុរី៖ បុរសម្នាក់ត្រូវជាប់គុកពីបទលួចត្រីបបែល albino appeared first on Kampuchea Thmey Daily.
បុរសម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ថ្ងៃ ពីបទលួចត្រីបបែលតម្លៃ ១០៤០ដុល្លារ ពីកសិដ្ឋានចិញ្ចឹមត្រីមួយ។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ខែតុលានេះ។
បុរសម្នាក់ដែលមានឈ្មោះថា Lee De Yuan ត្រូវបានចោទប្រកាន់ពីបទលួចត្រីបបែលពីកសិដ្ឋានមួយ។ យោងតាមតុលាការ បានឲ្យដឹងថា លោក Lee បានអត់ការងារធ្វើ ហើយគាត់បានជួបអ្នកដឹកជញ្ជូនម្នាក់ឈ្មោះ Toh Yew Wee អាយុ ៤៧ឆ្នាំនៅហាងកាហ្វេមួយនៅ Yishun កាលពីថ្ងៃទី២១ខែមករា។
ពួកគេបានចាប់ផ្តើមជជែកអំពីផលប្រយោជន៍រួមរបស់ពួកគេអំពីត្រីនិងអាងចិញ្ចឹមត្រី។ បន្ទាប់មកលោក Toh បានស្នើឱ្យទៅមើលកសិដ្ឋានចិញ្ចឹមត្រី Qian Hui នៅ Jalan Lekar ដើម្បីមើលត្រី ហើយ Lee បានយល់ព្រមបើកឡានទៅទីនោះតាមឡានរបស់គាត់។
អ្នកទាំងពីរបានមកដល់កន្លែងចិញ្ចឹមត្រីនៅម៉ោងប្រហែល ២ និង ១៥ នាទីរសៀល ហើយដើរមើលត្រីក្នុងអាង។ ព្រះរាជអាជ្ញាបាននិយាយថា លោក Lee បានឃើញត្រីបបែលមួយចំនួននៅក្នុងធុងដាក់តាំងបង្ហាញ ហើយលោកមានការពេញចិត្តចំពោះ បបែលទាំងនោះ។ នៅពេលដែលគ្មាននរណាម្នាក់មើល គាត់បានប្រើសំណាញ់ចាប់យកត្រីបបែល albino យ៉ាងលឿន ហើយរក្សាទុកវានៅក្នុងថង់ដាក់ជាប់ចង្កេះរបស់គាត់។
ពីរថ្ងៃក្រោយមក អ្នកគ្រប់គ្រងនៅកសិដ្ឋានចិញ្ចឹមត្រី Qian Hu បានទូរស័ព្ទទៅប្រាប់ប៉ូលិសដោយថាមានករណីលួចនៅក្នុង កសិដ្ឋានចិញ្ចឹមត្រីរបស់គាត់ ខណៈកាំមេរ៉ា CCTV បានបង្ហាញរូបអ្នកដែលលួចត្រី ហើយលោក Lee ត្រូវបានចាប់ខ្លួននៅថ្ងៃដដែលនោះ។ បន្ទាប់ពីការចាប់ខ្លួនលោក Lee ត្រីបបែលមិនត្រូវបានរកឃើញវិញទេ ខណៈលោក Lee បានអះអាងថាគាត់បានបោះវាចោលដោយសារតែវាបានស្លាប់ ហើយគាត់មិនបានធ្វើការសងប្រាក់វិញទេ។
ចំពោះករណីលួចនេះ លោក Lee អាចជាប់គុកដល់ទៅប្រាំពីរឆ្នាំ និងពិន័យជាប្រាក់ ខណៈលោក Toh ក៏ប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នានេះដែរ។
គួរបញ្ជាក់ថាត្រីបបែល Albino គឺជាត្រីបបែលដ៏កម្រមួយ ដោយសារតែពណ៌ស្រាលរបស់វា និងមានតម្លៃថ្លៃ៕
អត្ថបទ៖ ប៊ុន សុភាព
The post សិង្ហបុរី៖ បុរសម្នាក់ត្រូវជាប់គុកពីបទលួចត្រីបបែល albino appeared first on Kampuchea Thmey Daily.