សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដោះលែងជនជាប់ចោទឈ្មោះ ចិន ស្រីដា
ភ្នំពេញ៖ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង នៅថ្ងៃ១១ មេសានេះ បានសម្រេចដោះលែងជនជាប់ចោទឈ្មោះ ចិន ស្រីដា ឲ្យមានសេរីភាព វិញហើយ។ ការដោះលែងនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានបើកសវនាការជាអសាធារណៈជំនុំជម្រះលើសំណុំរឿងសភាព្រហ្មទណ្ឌ។ សូមបញ្ជាក់ថា ឈ្មោះ ចិន ស្រីដានេះគឺជាម្ចាស់បំណុលរបស់ឈ្មោះ រាំង ភិរម្យ ហើយរាំងភិរម្យនេះមានប្តីឈ្មោះ សម្បត្តិ កុសល ជាស្នងការរងខេត្តបន្ទាយជ័យ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានផ្ទេរមកនាយកដ្ឋានវិទ្យុទាក់ទងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិនោះបានប្តឹងឈ្មោះចិន ស្រីដាពីបទគំរាមកំហែងបង្ហោះសារបង្ខូចកេរ្តិ៍ឈ្មោះលោក៕

ភ្នំពេញ៖ សាលាឧទ្ធរណ៍ខេត្តបាត់ដំបង នៅថ្ងៃ១១ មេសានេះ បានសម្រេចដោះលែងជនជាប់ចោទឈ្មោះ ចិន ស្រីដា ឲ្យមានសេរីភាព វិញហើយ។

ការដោះលែងនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានបើកសវនាការជាអសាធារណៈជំនុំជម្រះលើសំណុំរឿងសភាព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ឈ្មោះ ចិន ស្រីដានេះគឺជាម្ចាស់បំណុលរបស់ឈ្មោះ រាំង ភិរម្យ ហើយរាំងភិរម្យនេះមានប្តីឈ្មោះ សម្បត្តិ កុសល ជាស្នងការរងខេត្តបន្ទាយជ័យ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានផ្ទេរមកនាយកដ្ឋានវិទ្យុទាក់ទងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិនោះបានប្តឹងឈ្មោះចិន ស្រីដាពីបទគំរាមកំហែងបង្ហោះសារបង្ខូចកេរ្តិ៍ឈ្មោះលោក៕

