សម្ដេច ម៉ែន សំអន ៖ មានសន្តិភាពបានជំរុញឲ្យការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ
មានសន្តិភាពបានជំរុញឲ្យការរីកចម្រើន... The post សម្ដេច ម៉ែន សំអន ៖ មានសន្តិភាពបានជំរុញឲ្យការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ appeared first on Kampuchea Thmey Daily.
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ប្រទេសយើងមានសុខសន្តិភាពបានជំរុញឲ្យការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ហើយប្រជាពលរដ្ឋមានសេរីភាពគ្រប់បែបយ៉ាង និងឱកាសធ្វើបុណ្យទានតាមសទ្ធាជ្រះថ្លារៀងខ្លួន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តវិហារសំណរ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលបានផ្តួចផ្តើមគំនិតឡើងដោយមហាឧបាសិកា តាំង បាក់សៀង អ្នកឧកញ៉ា ផែរ ហុកឈួន និងអ្នកឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ព្រមទាំងក្រុមគ្រួសារ អ្នកឧកញ៉ា ភាព ហៀក រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាដង្ហែអង្គកឋិនទាន ថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ បានប្រារព្ធឡើង ស្របពេលដែលប្រទេសមានសន្តិភាព ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយបានជំរុញឲ្យគ្រប់វិស័យមានការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។
មួយចំណែកទៀតបានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយដែលកើតពីសទ្ធាជ្រះថ្លា ធ្វើបុណ្យកឋិនទានសាមគ្គី ជូនចំពោះ ជីដូន ជីតា ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់ បរលោក ខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលជូនចំពោះលោក លោកស្រី និង ពុទ្ធបរិស័ទ ចំណុះជើងវត្តជាអ្នកផ្តើមបុណ្យ សូមទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនរៀងរហូតតទៅ៕
អត្ថបទ ៖ វិមាន
The post សម្ដេច ម៉ែន សំអន ៖ មានសន្តិភាពបានជំរុញឲ្យការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ appeared first on Kampuchea Thmey Daily.